យូប៊ីន បង្អួតសម្រស់កណ្ដាលវាលផ្កាមើលជ្រុងណាក៏ស្អាតទាក់ទាញ

  • 2021-01-15 07:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីលំដាប់ជួរមុខកញ្ញា ស៊ីន យូប៊ីន តែងតែបញ្ចេញរូបភាពកាច់រាងស្អាតទាក់ភ្នែក ជាច្រើនសន្លឹកក្នុងបណ្ដាញសង្គមបង្អួតហ្វេនឱ្យមើលភ្លឹក បើទោះជាតួឯកស្រីក្នុង រឿង «បំណុលម្ដាយ»រូបនេះមមាញឹកជាមួយការងារច្រើនប៉ុណ្ណាក្ដី។

ជាក់ស្ដែងថ្មីៗនេះ យូប៊ីន បង្អួតសម្រស់ជាថ្មីម្ដងទៀតកណ្ដាលចំការផ្កាពណ៌សយ៉ាងស្រស់ បំព្រងលើទឹកដីខេត្តបាត់ដំបង ដែលតំបន់នេះកំពុងពេញនិយមខ្លាំង។ បានទៅដល់កន្លែង ស្អាតខ្លាំងបែបនេះ យូប៊ីន មិនចាំយូរ បញ្ចេញស្ទីលថតរូបស្អាតៗត្រជាក់ភ្នែកទាក់ទាញជា មួយម៉ូដសម្លៀកបំពាក់ពណ៌សធម្មតាសមសួនជាមួយបរិយាកាសផ្កាធម្មជាតិជាច្រើនប៉ុស្ដិ៍។ ក្នុងនោះមាន អ្នកគាំទ្រជាច្រើនបានលើកសរសើពីសម្រស់របស់ យូប៊ីន ថាពិតជាស្អាត សុភាពគួរឱ្យចាប់អារម្មណ៍។

យូប៊ីន មិនត្រឹមតែជាតារាដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ នាងក៏ជាតារាស្រីស្រុកខ្មែរដែលមាន ទឹកចិត្តល្អតែងតែលេចមុខស្ទើគ្រប់គ្រប់ពេល នៅកន្លែងដែលជួបការខ្វះខាត់៕

អត្ថបទ៖ Pav Sreypich