ប្រទះឃើញ គ្រាប់បែកមិនទាន់ផ្ទុះ១គ្រាប់កប់ក្នុងដីជាង៥០ឆ្នាំ រូបរាងនៅល្អនៅឡើយ

  • 2021-01-15 09:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទMK92 ដែលមានទម្ងន់ប្រមាណ ២៣០គីឡូក្រាម កប់ក្នុងដីជម្រៅប្រមាណ៧ម៉ែត្រ រយៈពេលជាង៥០ឆ្នាំ ដែលជាគ្រាប់មិនទាន់ផ្ទុះ និងមានរូបរាងនៅល្អនៅឡើយ។ គ្រាប់បែកនោះត្រូវបានរកឃើញនៅក្នុងឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្រុមជំនាញអង្កភាពស៊ីម៉ាក់បានដោះបន្សាប និងដឹកជញ្ជូនដោយសុវត្ថិភាពហើយ។ នេះបើយោងតាម ហ្វេកប៊ុកផេកផ្លូវការរបស់លោកហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​