អ្នក​ចាត់​ការ​ Aston Villa ឈ្នះ​ពាន​គ្រូ​ឆ្នើម​ PL ប្រចាំ​ខែ​ធ្នូ

  • 2021-01-15 13:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Dean Smith អ្នក​ចាត់​ការ​ក្លឹប​ Aston Villa បាន​ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែធ្នូ​ ឆ្នាំ​២០២០​​ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ Premier League។

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ លោក​ Smith បាន​ដឹក​នាំ​ក្លឹប​ឲ្យ​ឈ្នះ​ ៥​ប្រកួត​ជាប់​ៗ​គ្នា​។

លើស​ពី​នេះ​ទៅ​ទៀត​ លោក​​ក៏​បាន​ធ្វើ​ឲ្យ​ Aston Villaឡើង​ទៅ​ដល់​ចំណាត់​ថ្នាក់​ទី​៨ ក្នុង​ការ​ប្រកួត​យក​ពាន Premier League រដូវកាល​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី១ ហើយ​ដែល​លោក​ Smith ទទួល​បាន​ពាន​នេះ​ចាប់​តាំង​ពី​លោក​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​មក​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី