សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាអ្នកទី ១ នឹងចាក់វ៉ាក់សាំងកូវីដ ១៩ របស់ចិន

  • 2021-01-17 03:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៧ មករា ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការថា សម្ដេចជាអ្នកទីមួយ នឹងចាក់វ៉ាក់សាំងកូវីដ ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន មុនគេបង្អស់ ។

សម្ដេច តេជោនាយករដ្ឋមន្ត្រីបានប្រកាសយ៉ាងដូច្នេះថា៖ «ពីរថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន ១លានដូស។ ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និង ជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង ។ ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ» ។ អរគុណសន្តិភាព ! អរគុណនយោបាយឈ្នះ ឈ្នះ!

អត្ថបទពេញនិយម