Firmino ​ចាត់​ទុក ​Man Utd ​ជា​​ស​ត្រូវ​ខ្លាំង​ជាង​គេ​របស់ Liverpool ​ឆ្នាំ​នេះ​

  • 2021-01-17 04:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Roberto Firmino ​បាន​ចាត់​ទុក​ក្រុម​បិសាច​ក្រហម Manchester United ​គឺ​ជា​ស​ត្រូវ​ធំ​បំផុត​របស់​ក្រុម Liverpool ​នា​រដូវ​កាល​នេះ​។ ​

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Liverpool ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​ការ​ប្រកួត​នេះ​ដែរ ​ជា​ការ​ប្រកួត​រវាង​ក្រុម​លេខ​១​កំពូល​តារាង Man Utd ​ប៉ះ​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​ដែល​កំពុង​ស្ថិត​នៅ​លេខ​២។ ​បើ​សិន​ជា Liverpool ​ចាញ់​​នោះ​នឹង​មាន​គម្លាត​ដល់​៦​ពិន្ទុ​ហើយ តែ​បើ​ឈ្នះ​វិញ នោះ​នឹង​មក​ឈរ​កំពូល​តារាង។

​ការ​ប្រកួត​សំខាន់​នេះ​ដែរ Firmino ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “ច្បាស់​ណាស់ Manchester United ​ជា​ក្រុម​កំពុង​ឡើង​ជើង​មួយ ​ប្រហែល​នេះ​ជា​ឆ្នាំ​ល្អ​របស់​គេ ប៉ុន្តែ​វា​គ្មាន​អ្វី​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទេ ព្រោះ​នេះ​ជា​ក្លឹប​អស្ចារ្យ​មួយ ​ហើយ​ការ​ប្រកួត​ជាមួយ​យើង​វា​តែងតែ​ពិសេស​ជា​និច្ច។ ​ពេល​នេះ យើង​អាច​និយាយ​បាន​ថា​ពួកគេ​ជា​ក្រុម​ប្រជែង​ពាន​ធំ​របស់​យើង​”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ