Toyota Rush ២០២១ ឡាន SUV ៧កៅអី សន្សំសំចៃ នេះតម្លៃលក់នៅខ្មែរ

  • 2021-01-19 02:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បញ្ចេញ​រថយន្ត​ប្រភេទ SUV ម៉ូដែល Rush TRD ស៊េរី​ឆ្នាំ ២០២១ ដែល​ជា​រថយន្ត​កូនកាត់ដែល​បាន​អភិវឌ្ឍ​ទាំង​រូបរាង​និង​បច្ចេកទេស​យ៉ាង​ល្អ​ឥត​ខ្ចោះ។

Rush TRD ស៊េរី ២០២១ រចនា​ជាមួយ​កៅ​អី ៣ ជួរ មាន ៧កៅអី ដោយ​កៅអី​ជួរ​ទី​ពីរ និង​ទី​បី​អាច​បត់​ជា​រៀង​អក្សរ L។ រថយន្ត​មួយ​នេះ​ប្រើ​យ៉ាន់​ស្ព័រ​ទំហំ ១៧ អ៊ីញ មាន​កញ្ចក់​មើល​ក្រោយ​អាច​បញ្ជា​ដោយ​ថាមពល​អេឡិចត្រូនិក ចង្កៀង​ក្រោយ​បំពាក់​អំពូល​ប្រភេទ​ LED។

ប្រព័ន្ធ​សុវត្ថិភាព កាមេរ៉ា​ក្រោយ​មាន Sensor ផ្តល់​សុវត្ថិភាព​ក្នុង​ពេល​ចូល​ចំណត ប្រព័ន្ធ​បើក​បរ​ពេល​ឡើង​ចំណោត HACពោង​សុវត្ថិភាព​ចំនួន ៨ ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (VSC) ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC) ប្រព័ន្ធ​បែងចែក​សម្ពាធ​ហ្រ្វាំង (EBD) ប្រព័ន្ធ​ហ្រ្វាំង​សុវត្ថិភាព (ABS)។

Toyota Rush ស៊េរី​ឆ្នាំ ២០២១ នេះ​បំពាក់​ម៉ាស៊ីន 1.5L ប្រអប់លេខ E 4-Speed AT ប្រភេទ​នែ​ការ​បើក​បរ 2WD។ មាន​ជម្រើស​ពណ៌ ស ទឹក​ប្រាក់ ខ្មៅ ត្នោត ក្រហម និងពណ៌​ឈាម​ជ្រូក។ ចំពោះតម្លៃវិញ Toyota Rush ២០២១ មានតម្លៃខ្តង់ ៣៥ ៥០០ ដុល្លារ និង Rush TRD ២០២១ មានតម្លៃ​ខ្ទង់ ៣៧ ៥០០ដុល្លារ

អត្ថបទ៖ ម៉េងងី