កប់ណាស់​! Angkor Tiger ​​យក​បាន​អតីត​យុវជន​របស់​ក្លឹប​ដែល​​លេង​​​ UCL

  • 2021-01-19 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​បាល់ទាត់​ Angkor Tiger ​បាន​ប្រកាស​ជា​ផ្លូវ​ការ​​ពី​ការ​ចុះ​កុង​ត្រា​យក​កីឡាករ​​ Maksim Taleyko ​ដែល​ជា​​​អតីត​​​យុវជន​របស់ BATE Borisov ​កាល​ឆ្នាំ​២០០៨-២០០៩ ចំនួន ១ រដូវ​កាល​ ​សម្រាប់​ការ​ត្រៀម​ខ្លួន​លេង​លីគ​កំពូល​កម្ពុជា​​​រដូវ​កាល​ថ្មី​។

​ស្ថិត​ក្នុង​វ័យ ២៧ ឆ្នាំ Maksim ​មាន​បទ​ពិសោធ​ជោគជាំ​នៅ​លីគ​កំពូល​បេឡារូស​រហូត​ដល់ ​៧ ឆ្នាំ​​ហើយ​​​ក៏​ជា​អតីត​យុវជន​ របស់​ក្លឹប BATE Borisov ដែល​គ្រប់​គ្នា​បាន​ស្គាល់​ក្លឹប​នេះ​ច្បាស់​ក្នុង​ការ​បង្ហាញ​​ខ្លួន​​ក្របខណ្ឌ​​កំពូល​នៅ​អឺរ៉ុប​​ UEFA Champions League និង UEFA Europa League ​ជាដើម​ ។

Maksim Taleyko ​មាន​តួនាទី​ជា​ខ្សែ​បម្រើ​ ដែល​​ទើប​តែ​​មាន​វ័យ ២៧ ឆ្នាំ​​ និង​មាន​កម្ពស់ ១,៨៣ ម៉ែត្រ។ ​ខាង​ក្រោម​ជា​ក្លឹប​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​លេង​៖ ​

  • ២០១០ - Gorodeya (លីគ​កំពូល បេឡារូស)

  • ២០១១ - Shakhtyor Soligorsk (លីគ​កំពូល បេឡារូស)

  • ២០១២ - Isloch Minsk Raion (លីគ​កំពូល បេឡារូស)

  • ២០១៣ – Smolevichi-STI (លីគកំពូល បេឡារូស)

  • ២០១៣-២០១៤ – Isloch Minsk Raion (លីគ​កំពូល)

  • ២០១៤ – Smorgon (លីគលំដាប់ទី២ បេឡារូស)

  • ២០១៥-២០១៧ – Krumkachy Minsk (លីគលំដាប់ទី២ បេឡារូស)

  • ២០១៧ – Slutsk (លីគ​កំពូល បេឡារូស)

  • ២០១៨ - Isloch Minsk Raion (លីគ​កំពូល បេឡារូស)

  • ២០១៩ - NFK Minsk (លីគលំដាប់ទី២ បេឡារូស)

  • ២០២០– Kaganat (លីគ​កំពូល កៀហ្ស៊ីស៊ីស្ថាន)

  • ២០២០ – Smorgon (លីគលំដាប់ទី២ បេឡារូស)​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី