​ព្រោះ​មូលហេតុ​រំជួល​ចិត្ត​! ទើប​ថ្ងៃ​​កាន់​តំណែង​ Biden ចង់​ជិះ​រថភ្លើង​ពី​រដ្ឋ​ Delaware ទៅ​វ៉ាស៊ីនតោន​ ​​

  • 2021-01-20 05:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Joe Biden បាន​ធ្វើ​ដំណើរ​ដល់​​រដ្ឋធានី​វ៉ាស៊ីនតោន​ហើយ​ដើម្បី​ស្បថ​ចូល​កាន់​តំណែង​និង​បំពេញ​តួនាទី​របស់​លោក​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក។​

​តាម​ផែនការ​ចាស់​ប្រធានាធិបតី​ជាប់​ឆ្នោត​​ថ្មី​រូប​នេះ​គ្រោង​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​​រដ្ឋ Delaware ទៅ​កាន់​វ៉ាស៊ីនតោន​ ដោយ​មិន​ធ្វើ​ដំណើរ​តាម​យន្តហោះ​នោះ​ទេ ព្រោះ​ Delaware គឺ​ជា​ទឹកដី​កំណើត​របស់​លោក​ ណា​មួយ​វា​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វ៉ាស៊ីនតោន​ពោល​គឺ​ជាង​១៤០​​គីឡូម៉ែត្រ​ប៉ុណ្ណោះ។​

Biden គ្រាប្រឡូកឆាកនយោបាយដំបូងៗ

Biden គោរព​ និង​ស្រឡាញ់​ដែនដី​កំណើត​របស់​ខ្លួន​ណាស់​។ លោក​ធ្លាប់​បាន​និយាយ​ថា​៖ "នៅ​ពេល​ដែល​ខ្ញុំ​​ស្លាប់​ ឈ្មោះ​ Delaware នឹង​ចារ​លើ​បេះដូង​ខ្ញុំ​ជា​រឿង​រហូត"។ នេះ​ជា​ដើម​ចម​នៃ​ការ​ប៉ង​ជិះ​រថភ្លើង​ពី​ស្រុក​កំណើត​ទៅ​កាន់​ដំណែង​នៅ​​វិមាន​សភា​សហរដ្ឋ​អាមេរិក។

យ៉ាង​ណា​ផែនការ​របស់​លោក​ ត្រូវ​បាន​លុប​ចោល​វិញ​ក្រោយ​កុបកម្ម​ហិង្សា​បាន​កើត​ឡើង​នៅ​វិមាន​កាពីតូល​ កាលពី​ថ្ងៃទី៦ ខែមករា​កន្លង​ទៅ​នេះ។

ផែនទីពី Delaware ទៅ វ៉ាស៊ីនតោន ដែលអាចជិះរថភ្លើងបាន

ដំបូង​ឡើយ លោកBiden ​បាន​គ្រោង​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​រដ្ឋ​កំណើត​របស់​លោក​គឺ​រដ្ឋ Delaware មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ស្បថ​ចូល​កាន់​តំណែង ប៉ុន្តែ​លោក​បាន​លុប​ចោល​គម្រោង​នេះ​វិញ​ក្រោយ​កុបកម្ម​ហិង្សា​បាន​កើត​ឡើង​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៦ ខែមករា​កន្លង​ទៅ​នេះ។

វ៉ាស៊ីនតោន​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ការពារ​សន្តិសុខ​ដ៏​តឹង​រ៉ឹង​បំផុត ដោយ​កង​ឆ្មាំ​ការពារ​ជាតិ​ប្រមាណ ២ម៉ឺន ៥ពាន់​នាក់ ឈរ​ជើង​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក សេតវិមាន និង​សួន​ឧទ្យានជាតិ The​ National Mall៕

លោក Joe Biden ជិះរថភ្លើងកន្លងមក

ប្រភព៖ Foxnews   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី