ប្រសើរណាស់! អគារ​សាលាបារាំងចុងបូព៌ា អាយុ​ជាង១០០ឆ្នាំ នៅសៀមរាប នឹងត្រូវជួសជុលឡើងវិញ!

  • 2021-01-20 08:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញគ្រប់នាយកដ្ឋាន បានចុះទៅពិនិត្យសំណង់អគារសាលាបារាំងចុងបូព៌ា ដែលមានអាយុជាង១០០ឆ្នាំ នៅខាងលិចប្រាសាទបាយ័ន្ត ដើម្បីពិនិត្យពីស្ថានភាពសំណង់ និងឱ្យរៀបចំជួសជុលអាគារនេះឡើងវិញ។ នេះបើតាម​ការចុះផ្សាយ​នៅលើទំព័រហ្វេសប៊ុកផ្លូវការ​របស់អាជ្ញាធរជាតិអប្សរា។

ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញ

ការ​ចុះ​ពិនិត្យ​នេះ ធ្វើឡើង​អំឡុងការ​ត្រួតពិនិត្យការងារប្រចាំខែរបស់អាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

ប្រភពដដែលបញ្ជាក់ថា ការ​ពិនិត្យ​ និងរៀបចំ​ជួសជុល​សំណង់​អគារសាលាបារាំង​ចុងបូព៌ា​ គឺ​សម្រាប់ទុកជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុកនិងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ។

សូមបញ្ជាក់ថា ក្រៅពីពិនិត្យអគារ​សាលាបារាំងចុងបូព៌ា ឯកឧត្តមហង្ស ពៅ និងអ្នកជំនាញ ក៏បាន​ចុះពិនិត្យទីតាំងមួយចំនួនដែលចាំបាច់ត្រូវកែសម្រួលប្រព័ន្ធរំដោះទឹក លើកកម្ពស់សោភ័ណភាពទូទៅក្នុងតំបន់ប្រាសាទ ក៏ដូចជាបង្កើនគុណភាពសេវាកម្មទេសចរណ៍រមណីយដ្ឋានអង្គរក្រោយជំងឺកូវីដ-១៩ ផងដែរ។ ការ​​​ត្រួតពិនិត្យ​នៅតាមទីតាំងជាក់ស្តែងរបស់ឯកឧត្ដម ហង្ស ពៅ និងក្រុមអ្នកជំនាញ គឺ​​​ដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេសនិងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ៕

អត្ថបទ៖ Art

អត្ថបទពេញនិយម