Ole ​ប្រាប់​កីឡាករ​ ​ត្រូវ​យក​៣​ពិន្ទុ​គ្រប់​ប្រកួត ​ដើម្បី​ឈរ​កំពូល​តារាង​លើក​ពាន​

  • 2021-01-20 07:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Fulham ​នៅ​យប់​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។​

​សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ​ដែរ ប្រសិន​បើ​ក្រុម Man Utd ​អាច​ទទួល​បាន​ជ័យជម្នះ ​នោះ​ពួកគេ​នឹង​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ ​ប៉ុន្តែ​បើ​ភ្លាត់​ចាញ់​នោះ​នឹង​អស់​ឱកាស​ត្រឹម​សប្ដាហ៍​នេះ​ឯង ព្រោះ​គម្លាត​ពិន្ទុ​កៀក​គ្នា​ខ្លាំង​មែនទែន។ ​កត្ដា​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​នេះ​ហើយ ទើប​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​ប្រាប់​ឱ្យ​កីឡាករ​ផ្ដោត​លើ​ការ​ប្រកួត​ខ្លាំង។

​លោក ​បាន​និយាយ​ថា​៖ “យើង​បាន​មក​ដល់​ពាក់​កណ្ដាល​រដូវ​កាល​ហើយ ​និង​បាន​ឈរ​នៅ​គោលដៅ​ដែល​យើង​ចង់​បាន។ តែ​ការ​ឡើង​ចុះ​កំពូល​តារាង​គឺ​នៅ​អាច​កើត​មាន​បាន​រាល់​សប្ដាហ៍ ​វា​មើល​ទៅ​ពិត​ជា​ផុយ​ស្រួយ​ណាស់​សម្រាប់​ចំណាត់​ថ្នាក់​លេខ​១ ​ដែល​ក្រុម​ទាំង​អស់​អាច​យក​បាន។ ដូច្នេះ​យើង​ត្រូវ​តែ​ផ្ដោត​លើ​គ្រប់​ការ​ប្រកួត ទាមទារ​ឱ្យ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ទើប​អាច​រក្សា​ខ្លួន​បាន។ ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ធ្វើ​បាន ​ហើយ​អាច​លើក​ពាន​រដូវ​កាល​នេះ”៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី