ទើប​តែ​ត្រលប់​មក​វិញ​! កីឡាករ​ម្នាក់​សុំ​ Real ចេញ​ពី​ក្លឹប

  • 2021-01-20 13:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Martin Odegaard បាន​ស្នើ​សុំ​ Real Madrid ចេញ​ពី​ក្លឹប​នៅ​ក្នុង​ពេល​នេះ​ ដើម្បី​ទៅ​ឲ្យ​លេង​ក្លឹប​ផ្សេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca កាល​ពី​ពេល​ថ្មីៗ​នេះ​។

Odegaard បាន​លើក​យក​ហេតុ​ផល មិន​សូវ​បាន​ចូល​ក្នុងប្រកួត​ច្រើន​តាម​តែ​ចិត្ត​គេ​ចង់​បាន​ ក៏​សម្រេចចិត្តសុំ​ចាក​ចេញ​បែប។

យ៉ាង​ណា​មិញ​ ខ្សែ​បម្រើ​ខាង​លើ​ក៏​មិន​ទាន់​បញ្ជាក់​ពី​ក្លឹប​ ដែល​កីឡាករ​រូប​នេះ​ចង់​ទៅ​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Odegaard ទើប​ត្រលប់​មក​លេង​នៅ​ Real វិញ​នៅ​ដើម​រដូវកាល​ឆ្នាំ​២០២០/២១ នេះ​ប៉ុណ្ណោះ​ក្រោយ​ចប់​កុងត្រា​ខ្ចី​ជើង​នឹង​ក្លឹប​ Real Sociedad ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី