តាំង​ពី​លេង​បាល់​មក Messi បាន​កាត​ក្រហម​ប៉ុន្មាន​ដង​ហើយ?

  • 2021-01-20 13:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi ធ្លាប់​ទទួល​បាន​កាត​ក្រហម​ចំនួន​ ៣លើក​រួច​មក​ហើយ​ តាំង​ពី​ប្រឡូក​នៅ​ក្នុង​អាជីព​ជា​អ្នន​បាល់ទាត់​នៅ​ឆ្នាំ​២០០៣។

កីឡាករ​រូប​នេះ​ទទួល​បាន​ពិន័យ​ខាង​លើ​ជា​លើក​ដំបូង​ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០០៥ នៅ​ក្នុង​ប្រកួត​មិត្តភាព​រវាង​អាហ្សង់ទីន និង​ ហុងគ្រី​ រី​ឯ​លើក​ទី​២ នៅ​ថ្ងៃ​ទី​០៦ ខែ​មិថុនា​ ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រកួត​ Copa America ​រវាង​អាហ្សង់ទីន និងឈីលី។

សម្រាប់​កាត​ក្រហម​លើក​ទី​៣ Messi ទើប​តែ​ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា​ ឆ្នាំ​២០២១ នៅ​ក្នុង​ប្រកួត​ Supercopa រវាង​ក្លឹប​ Barcelona និង​ Athletic។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​កាត​ក្រហម​លើក​ទី​៣​នេះ គណៈកម្មាធិការ​របស់​សហព័ន្ធ​បាល់ទាត់​របស់​អេស្ប៉ាញ ដាក់​ពិន័យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ឲ្យ​ចូល​លេង​ចំនួន​ ២​ប្រកួត​ប៉ុណ្ណោះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី