Ronaldo បំបែក​កំណត់ត្រា​ ក្លាយ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ

  • 2021-01-21 02:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ទាត់​បញ្ចូល​ទី​គ្រាប់​ទី​៧៦០​ក្នុង​អាជីព​របស់​​គេ ជួយ Juventus យក​ឈ្នះ Napoli ២-០ លើក​ពាន Italian Super Cup ហើយ​ក៏​ជា​ពាន​លើក​ដំបូង​សម្រាប់​​លោក Andre Pirlo ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​ផង​ដែរ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ជា​អ្នក​រក​គ្រាប់​បើក​ឆាក​ឲ្យ Juventus មុន​ពេល​កីឡាករ​បម្រុង Alvaro Morata បន្ថែម​គ្រាប់​ជ័យជម្នះ​នៅ​ម៉ោង​បន្ថែម។ Napoli មាន​ឱកាស​​ទាត់​ប៉េណាល់ទី​មួយ​បាល់ តែ​ខ្សែ​ប្រយុទ្ធ Lorenzo Insigne មិន​អាច​ទម្លុះ​ដៃ​​អ្នក​ចាំ​ទី Wojciech Szczeny​ បាន​ឡើយ។

មួយ​គ្រាប់​បន្ថែម​នេះ​បាន​ជួយ Ronaldo ក្លាយ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ មាន​៧៦០​គ្រាប់​។ ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Pirlo បាន​បង្ហាញ​អារម្មណ៍​ថា ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​​ដែល​បាន​លើក​ពាន​​ដំបូង​របស់​ខ្លួន៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម