គ្រាន់តែគិតក៏ជក់ចិត្តដែរ! បើមានអ្នកបង្កើតការប្រកួត៤ស្មើ ឲ្យមាន៦ក្រុមនេះប៉ះគ្នា
- 2021-01-21 02:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែគិតក៏ជក់ចិត្តដែរ! បើមានអ្នកបង្កើតការប្រកួត៤ស្មើ ឲ្យមាន៦ក្រុមនេះប៉ះគ្នា
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះមាន Fan បាល់ទះជាច្រើនចង់ឲ្យក្រុមរបស់ គួន ម៉ុម, វឿន វាសនា, សួន ចាន់ណារ៉ូ និង ផុល រតនៈ ប៉ះក្រុមរបស់ សុវណ្ណរាជ, ចិត្រ, វ៉ា និង យុន ក្រោយក្រុមរបស់វិសាខាធ្វើព្យុះភ្លៀងលត់ក្រុម ធារិទ្ធ សុវណ្ណនាថ គ្រូណាប់ និងរ៉ាត ព្រមទាំងដកសុវណ្ណនាថ ដាក់ម៉េងហ៊ួង ក៏នៅតែឈ្នះ។
យ៉ាងណាការប្រកួតនេះត្រូវបានគេដឹងថា ទំនងជាពិបាកក្នុងការជួបគ្នាជាលក្ខណៈមិត្តភាពក្រៅផ្លូវការ ពីព្រោះក្រុមរបស់ គួន ម៉ុម ហាក់មិនហ៊ានលេង ក្រោយប្រធានក្រុម សួន ចាន់ណារ៉ូ ចេញខ្លួនមកប្រកាសថា គូនេះធំពេក។ ប៉ុន្តែបើសិនជាមានស្ថាប័នណាអាចរៀបចំជាពានមួយ ដោយជ្រើសរើសមួយក្រុម ៤ នាក់លេងលក្ខណៈប្រកួតសិតពិន្ទុ ១៥ ដូចការប្រកួតធម្មតាដែលឃើញលេងទូទៅនៅតាមតារាងនានាវិញ ហើយឲ្យមាន ៦ ក្រុមនេះខាងក្រោមនេះប្រកួតជម្រុះចាញ់ធ្លាក់មិនដឹងថា ល្អមើលប៉ុណ្ណាឡើយ។
៦ក្រុមខាងក្រោមនេះជាគំនិតរបស់ Sabay ៖
១-ខាងវិសាខាមាន គួន ម៉ុម សួន ចាន់ណារ៉ូ វឿន វានសា និង ផុល រតនៈ
២-ខាងមហាផ្ទៃមាន ម៉េងហ៊ួង , ឃុន វាសនា ( យក្ស) ស្នាលេខ ៥ និង ណារិទ្ធ ប៉ះសេ
៣-ខាងស្នងការមាន ធារិទ្ធ, ចាវ (កំពង់ចាម), សម្បត្តិ និង រ៉ាត
៤-ខាងអង្គរក្ស សុវណ្ណរាជ ចិត្រ ស្មីធំ និង យុន
៥-ខាង សុវណ្ណនាថ ម៉ាប់ឆ្វេង វ៉ា និង ខ្មៅ ប៉ះសេ
៦-ខាងកងពល ឌូក, ក្ដូ, កុសល ទង់ ប៉ះសេ (ដក សំ សាម៉ីត ចេញ )
សូមបញ្ជាក់ថា សម្រាប់ Fan គឺចង់ឲ្យមានការប្រកួតធំៗបែបនេះ ពីព្រោះការប្រកួតពិតជាជក់ចិត្ត ប៉ុន្តែយ៉ាងណាគឺមិនទាន់កើតឡើងឡើយ។ នេះគ្រាន់តែជាគំនិតរបស់ Sabay បើសិនជាមានការរៀបចំឲ្យមានគូនេះផុសឡើងមែន ដឹងតែផ្ទុះការគាំទ្រជាក់ជាមិនខាន ពិសេស Fan បាល់ទះតែម្ដង៕