កម្រង​រូបភាព​កម្រ ​Ronaldo ​ប្រែ​ពី​ក្មេង​ស្គមស្គាំង ​ក្លាយ​ជា​ King Of Football ​ពេល​នេះ​

  • 2021-01-21 02:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ហើយ ​ក្រោយ​ពី​រក​បាន​១​គ្រាប់​យប់មិញ ​សរុប​ចំនួន​ដល់​៧៦០​គ្រាប់​។

​បង្កើត​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ក្នុង​វិស័យ​បាល់ទាត់​នេះ ​បាន​ធ្វើ​ឱ្យ​គេ​នឹក​ដល់​គ្រា​ដំបូង​ដែល ​ក្មេង​ប្រុស​រស់​នៅ​ប្រទេស​ព័រទុយហ្គាល់​នេះ​ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្រុម Sporting ​។ ​កាល​នោះ ​នៅ​ពេល​លោក Sir Alex ​ទិញ​យក​មក គឺ​រូបគេ​ស្ថិត​ក្នុង​សភាព​ស្គមស្គាំង​នៅ​ឡើយ​ទេ ​ហើយ​ចូល Old Trafford ​ដំបូង ​មាន​កីឡាករ​បង្អាប់​ជា​ច្រើន​ផង​ដែរ។ ​

​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ទាំង​នៅ​ផ្ទះ ​និង​នៅ​ទីលាន ​បាន​ធ្វើ​ឱ្យ​រាងកាយ​របស់ Ronaldo ​ប្រែប្រួល​យ៉ាង​ខ្លាំង​រហូត​មក​ដល់​ពេល​នេះ។ ​ចង់​ដឹង​ថា​កម្រង​រូបភាព​ពី​ដើម​មក​យ៉ាង​ណា​ទស្សនា​ខាង​ក្រោម​នេះ​៖

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម