មុខមាត់ដូចគ្នាម្ល៉ឹងៗ បើ​ធ្វើជាបងប្អូន Yaya តារាស្រីទាំង ៣​នាក់នេះ​សមជាងគេ

  • 2021-01-21 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

អ្នកណា​ក៏ដឹង​ថា Yaya Urassaya គឺ​ជា​តារា​ស្រី​ដែល​មាន​ទម្រង់​មុខ​ស្រស់ស្អាត​ ស័ក្តិសម​ឥតខ្ចោះ ស្ទើរគ្មាន​កន្លែង​ទាស់។ ប៉ុន្តែ​ទោះ​បី​កម្រ​មាន​អ្នកដែល​អាច​ផ្ដួល​ភាព​ស្រស់ស្អាត​របស់​បាន​ ក៏​គេ​សង្កេតឃើញ​ថា​ នៅ​មាន​តារា​ស្រី​ផ្សេងទៀត​ដែរ ដែល​មាន​ទម្រង់មុខ​ស្រដៀង​នឹង​ Yaya។

ទាំង​ភ្នែក​ ទាំង​មុខ​មាត់មាន​លក្ខណៈ​ស្រដៀង​គ្នា​ពេក​ រហូត​ធ្វើ​ឲ្យ​មហាជន​លាន់​មាត់​ថា​ ពួកគេ​ទាំង​ ៣ បើ​ធ្វើ​ជា​បងប្អូន​របស់ Yaya គឺ​ស័ក្តិសម​ណាស់។ ពួកគេ​រួមមាន៖

១. Patricia Good

នាងគឺជា​តារា​ស្រី​វ័យ​ក្មេង​របស់​ប៉ុស្តិ៍លេខ​ ៣ ថៃ ហើយ​អ្នក​គាំទ្រ​ច្រើន​ណាស់​ សុទ្ធ​តែ​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា​ Pat មុខស្រដៀង​សិសស្សច្បង​ Yaya។

២. Ally Achiraya

ផ្អែក​លើភិនភាគស្រដៀង​គ្នា ទើប Ally ត្រូវ​អ្នក​ដឹកនាំ​រឿង​ «Brother Of The Year» ចាត់​ឲ្យ​សម្ដែង​ជា​តួ​ Yaya កាល​ពីតូច។ ប៉ុន្តែ​បើ​មើល​យូរៗ ទាំង​រាងជា​ដើម ក៏​មិន​ខុសពី​ Yaya ដែរ។

៣. Taya Rogers

Taya ជា​កូនកាត់ថៃ ហើយសព្វថ្ងៃ​នាង​គឺ​ជា​តារា​សម្ដែង​របស់​អាមេរិក។ មនុស្សមិនតិច​ទេ​សរសើរ​នឹង​សម្រស់​នាង​ ហើយ​ក៏​សម្បូរអ្នក​ថា​នាង​មុខដូច​ Yaya Urassaya ដែរ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
បិទ