ភ្នំពេញ​ក្រោន​ បង្ហើប​ថា ​បរទេស​ទី​៥មក​ពី​អឺរ៉ុប​សមត្ថភាព​មិន​ធម្មតា

  • 2021-01-21 07:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ​បរទេស​​ចំនួន​៤ រូប​មក​ហើយ សម្រាប់​ការ​​ត្រៀម​ខ្លួន​​​ប្រជែង​ពាន​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១ ។ ​

រដូវ​កាល​ថ្មី​នេះ​ពិត​ជា​ជក់​ចិត្ត​មិន​ខាន​ ដោយសារ​ក្លឹប​យក្ស​នៅ​កម្ពុជា​មួយ​ចំនួន​បាន​បង្ហាញ​សមាសភាគ​​កីឡាករ​ល្អ​កប់​​តែ​ម្ដង ដូច​ជា​ស្វាយរៀង, វិសាខា និង Tiger ជា​ដើម។ ចំណែក​កីឡាករ​ទេស​ទី​៥ ​​របស់​ភ្នំពេញ​ក្រោន​នេះ​វិញ​ គឺ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​ឡើយ ​ប៉ុន្តែ​ក្លឹប​នឹង​​ ​បង្ហាញ​ជូន​​អ្នក​គាំទ្រ​ឆាប់​ៗ​នេះ។

​បើ​តាម​​ការ​បញ្ជាក់​របស់​លោក កែវ សុខងន អ្នក​ចាត់​ការ​ក្រុម​ជើង​ឯក​៦សម័យ​​មួយ​នេះ​ បាន​បញ្ជាក់​​​ថា ​ដើម្បី​ជា​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ខ្លាំង​ៗ​រដូវ​កាល​ថ្មី​នេះ​ ក្លឹប​កំពុង​តាម​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ​កម្រិត​ខ្ពស់​ម្នាក់​មក​ពី​ អឺរ៉ុប។ ​លោក​មើល​ឃើញ​ថា ស្វាយរៀង, វិសាខា, Tiger សុទ្ធ​តែ​បង្ហាញ​ពី​ការ​រៀបចំ​​ក្រុម​បាន​ល្អ​ ពោល​គឺ​នាំ​យក​សុទ្ធ​តែ​កីឡាករ​មាន​បទ​ពិសោធ​ខ្ពស់​ៗ​មក​កាន់​កម្ពុជា ដូច្នេះ​​ក្រុម​របស់​លោក ក៏​មិន​អាច​នៅ​ស្ងៀម​​ដែរ ពី​ព្រោះ​តែ​ក្លឹប​​បាន​ដាក់​គោលដៅ​យក​ពាន​​រួច​ទៅ​ហើយ ​ដើម្បី​ជា​ការ​ប្រកួត​ប្រជែង​គឺ​ត្រូវ​តែ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​មក​ពង្រឹង​បន្ថែម។

​​​​​អ្នក​ចាត់​ការ​ខាង​លើ​​មិន​បាន​បញ្ជាក់​ពី​កម្រិត​លីគ​ដែល​កីឡាករ​បរទេស​ទី​៥​ នេះ​បាន​លេង​រដូវ​កាល​២០២០ ឡើយ។ ​​កីឡាករ​បរទេស​ទាំង​៤​របស់​​ ភ្នំពេញ​ក្រោន ដែល​បាន​ចុះ​កុង​ត្រា​រួច​រាល់​​មាន​ Andrés Nieto ,​ Matheus Souza, Yudai Ogawa និង Takaki Ose ៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​