Google សម្រេច​​បង់​លុយ​ឲ្យ​អ្នក​សរសេរ​អត្ថបទ​អនឡាញ​ ​សម្រាប់​ប្រទេស​មួយ​នេះ

  • 2021-01-25 06:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google បាន​ចុះ​កិច្ចព្រមព្រៀង​ផ្លូវការ​ជាមួយ​នឹង​ ​សមាគម APIG-​អ្នក​បង្កើត​មាតិកា​លើ​អនឡាញ (Digital Content) ​ដ៏​ធំ​មួយ​ក្នុង​​ប្រទេស​បារាំង​ នៅ​ថ្ងៃនេះ។ នេះបើតាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​បារាំង france24៖

​កិច្ចព្រមព្រៀង​ Copyright payment រវាង Google និង APIG ខាង​លើ​នេះ​មិន​បាន​បញ្ជាក់​ជា​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ។ ផ្ទុយ​ទៅវិញ​ Google បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​លក្ខខណ្ឌ​នានា​នៅ​ក្នុង​សេចក្តី​ប្រកាស​មាន​ដូចជា គិត​ទៅ​លើ​​ចំនួន​អត្ថបទ​ចុះផ្សាយ​ប្រចាំ​ថ្ងៃ, ​ស្ថិតិ​ចំនួន​អ្នក​តាមដាន​ប្រចាំ​ខែ(montly internet traffic), រួម​និង​កញ្ចប់​អត្ថបទ​នយោបាយ និង​ព័ត៌មាន​ទូទៅ។

​លោក​ ​Sebastien Missoffe ​ប្រធាន​គ្រប់គ្រង​ទូទៅ​ Googleប្រចាំ​ប្រទេស​បារាំង​ ​បាន​លើក​ឡើង​ថា៖ កិច្ចព្រមព្រៀង​នេះ​គឺ​ជា ជំហាន​បន្ទាប់​ឈាន​ទៅ​កាន់​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ច្បាប់​បច្ចេកវិទ្យា។

មុន​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ធំ​ដុំ​នេះ Google ​ធ្លាប់​តែ​បាន​ចុះ​កិច្ចសន្យា​ជា​លក្ខណៈ​បុគ្គល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​បារាំង​ពីរមាន​ឈ្មោះ​ដូច​ជា Le Monde និង Le Figaro ។ ​

​ជម្រាប​ជូន​ផង​ដែរ​ថា បារាំង គឺ​ជា​ប្រទេស​​ដំបូង​បង្អស់​នៅ​ទ្វីប​អឺរ៉ុប​ ​ដែល​អាច​សម្រេច​បាន​ជោគជ័យ​នេះ៕

ប្រភព៖ France24   ប្រែ​សម្រួល៖ រក្សា