អ៊ុំ សេរី​រ័ត្ន ​នៅ​សល់​​មួយ​រយៈ​ពេល​ទៀត​ទើប​របួស​ធូរស្រាល​វិញ

  • 2021-01-25 07:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​របស់​ទ័ព ​នៅ​សល់​ពេល​ប្រមាណ​ជា ៣ ខែ​ទៀត​ទើប​អាច​ជួយ​ក្រុម​វិញ ក្រោយ​សម្រាក​​ព្យាបាល​របួស​បាន​ចំនួន ២ ​ខែ​ដោយសារ​របួស​សរសៃ​ពួរ​យារ​។ ​

​អ្នក​ចាំ​ទី​ដៃ​ទី​១ របស់​ទ័ព​រូប​នេះ​បាន​រៀបរាប់​ថា​៖ «ខ្ញុំ​បាត់​មុខ​មួយ​រយៈ​នេះ ដោយសារ​របួស​សរសៃ​ជង្គង់​ស្ដាំ។ ជាង ២​ខែ​ហើយ ដែល​ខ្ញុំ​មិន​អាច​លេង​បាន។ គ្រូ​ពេទ្យ​ប្រាប់ថា សរសៃ​ជង្គង់​ខ្ញុំ​យារ តែ​មិនមែន​ពួរ​ធំ (ACL) ទេ វា​ជា​សរសៃ​ចំហៀង​ផ្នែក​ខាង​ក្នុង​ជង្គង់ គេ​ហៅ​ថា MCL (Medial Collateral Ligament) ។ ពេទ្យ​បាន​ណែនាំ​ឲ្យ​សម្រាក​ឲ្យ​បាន ៦ខែ​សិន តែមិនចាំ​បាច់​វះកាត់​ទេ គ្រាន់​តែ​កុំ​ហាត់​ខ្លាំង ហើយ​ព្យាយាម​ប្រមូល​សាច់ដុំ​ត្រលប់​មកវិញ»។

​អ្នក​ចាំ​ទី​ខាង​លើ​​មិន​បាន​ជួយ​ទ័ព​ក្នុង​ពាន SIEM REAP Charity Cup 2021 ដែល​ទើប​បញ្ចប់​នៅ​សៀមរាប​ឡើយ ដោយ​សារ​របួស​នេះ​។ ​លទ្ធផល​សម្រាប់​​ ទ័ព គឺ​ចាញ់​ទាំង​ពីរ​ប្រកួត​ក្នុង​ពាន​រង្វាន់​មួយ​នេះ ដោយ​ចាញ់ Tiger ១-០ និង​ ចាញ់ ២-១ ៕​​​

ប្រភព៖ CNCC

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​