ទៀតហើយ ! ពលករខ្មែរ២នាក់ រត់ចេញពីមណ្ឌល ចត្តាឡីស័ក ឥឡូវសមត្ថកិច្ចកំពុងស្វែងរក

  • 2021-01-25 09:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករខ្មែរត្រឡប់ពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បានរត់ចេញពីមណ្ឌលចំនួន២នាក់ នៅមង្គលបូរី១នាក់ និងព្រះនេត្រព្រះ១នាក់ កំពុងស្វែងរកនាំខ្លួនមកដាក់មណ្ឌលវិញ។

លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា៖កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃដែលត្រូវបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលស្រុកព្រះនេត្រព្រះ ឈ្មោះ ឡម ឡាយូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដូនច្រែង ឃុំ.ស្រុកព្រះនេត្រព្រះ។ ចំពោះប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលស្រុកមង្គលបូរី១នាក់ មណ្ឌលស្រុកព្រះនេត្រព្រះ១នាក់ ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរកំពុងស្វែងរកនាំខ្លួនមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃវិញ។

ប្រភព៖ ឯកឧត្តម ខៀវ កញ្ញារិទ្ធិ