ស្នាដៃកូនខ្មែរ! ឆ្លាក់ដីចេញជារូបឡាន Ford F-150 Raptor យ៉ាងឡូយ (វីដេអូ)
- 2021-01-26 02:01:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាដៃកូនខ្មែរ! ឆ្លាក់ដីចេញជារូបឡាន Ford F-150 Raptor យ៉ាងឡូយ (វីដេអូ)
ចន្លោះមិនឃើញ
ថ្មីៗនេះ Channel YouTube មួយមានឈ្មោះថា Angkor Builder បានបង្ហោះវីដេអូមួយខ្សែ បង្ហាញឲ្យឃើញពីការបង្កើតរថយន្ត Ford F-150 Raptor ចេញពីដីសុទ្ធសាធ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
វីដេអូរយៈពេលជាង ១៨នាទីនោះ បានបង្ហាញឲ្យឃើញពីការជីកដីតាំងពីដំបូង រហូតបានឆ្លាក់ចេញជារថយន្ត ដែលពួកគេអះអាងថា ធ្វើតាមរថយន្ត Ford F-150 Raptor។
គួរឲ្យដឹងថា Ford F-150 Raptor គឺជារថយន្តភីកអាប់លក់ដាច់បំផុតមួយ ហើយក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនផងដែរ ដោយសារតែការឌីហ្សាញរូបរាងដ៏កាច និងហំហួនរបស់វា។
រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbo V6 មានកម្លាំង ៤៥០សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ៕
ចង់ដឹងដំណើរការបង្កើតរថយន្ត Ford F-150 Raptor ចេញពីដីយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖