មកស្គាល់ម៉ូតូស្ព័រកម្លាំង ៦០០សេសេ ៣ម៉ូដែល កំពុងពេញនិយមខ្លាំង

  • 2021-01-26 02:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូស្ព័រធុនមធ្យមដែលមានកម្លាំងខ្ទង់ ៦០០សេសេ ចំនួន ៣ម៉ូដែល កំពុងទទួលបានការពេញនិយមខ្លាំង នៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះរួមមាន Honda CBR650R, Yamaha YZF-R6 និង Kawasaki Ninja 650។

Honda CBR650R

វាបានបង្ហាញខ្លួននៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ ដោយមានតម្លៃខ្ទង់ ១១ ០០០ដុល្លារ។ វាបំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង កម្លាំង ៦៥០សេសេ ប្រភេទ DOHC និងដំណើរការដោយចង្កឹះលេខអំប៊្រីយ៉ា ៦វគ្គ។ លក្ខណៈពិសេសមួយចំនួនលើម៉ូតូនេះមានដូចជា ប្រព័ន្ធភ្លើង Full LED, កុងទ័រឌីជីថល, មុខងារទប់លំនឹង និង មុខងារជំនួយអំប្រ៊ីយ៉ា ជាដើម។

Yamaha YZF-R6

ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៦០០ លានដុង ឬស្មើនឹងខ្ទង់ ២៦ ០០០ដុល្លារ។ វាបំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង មានកម្លាំង ៦០០សេសេ ហើយអាចបើកបរដល់ល្បឿន ២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ លក្ខណៈពិសេសមួយចំនួនលើម៉ូតូនេះមានដូចជា មុខងារទប់លំនឹង, មុខងារជំនួយពេលដាក់លេខ និង មានមុខងារបើកបរចំនួន ៣ ជាដើម។

Kawasaki Ninja 650

វាត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ២០០ លានដុង ឬស្មើនឹងខ្ទង់ ៨ ៦០០ដុល្លារ ជោកជាង Honda CBR650R និង Yamaha YZF-R6។ វាបំពាក់ម៉ាស៊ីនទំហំ ២ស៊ីឡាំង មានកម្លាំង ៦៥០សេសេ ដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ។ លក្ខណៈពិសេសមួយចំនួនលើម៉ូតូនេះមានដូចជា ប្រព័ន្ធភ្លើង LED, កុងទ័រ LCD ពណ៌, មុខងារជំនួយពេលដាក់លេខ និងមុខងារបើកបរ Eco ដើម្បីសន្សំសំចៃសាំង ជាដើម៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី