Apple ត្រូវក្រពុលមុខទៀតហើយ រឿង iPhone ស៊េរីចាស់ៗ

  • 2021-01-26 07:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃចន្ទ សមាគមអ្នកប្រើប្រាស់នៅ អ៊ីតាលី Altroconsumo បានដាក់បណ្ដឹងប្រឆាំង Apple ពីផែនការធ្វើឲ្យ iPhone ចាស់ៗត្រូវហួសសម័យ ដោយទាមទារប្រាក់សំណងចំនួន ៦០លានអឺរ៉ូ ឬប្រហែល ៧៣លានដុល្លារ។ នេះបើយោងតាមរសារព័ត៌មាន Reuters។

ក្នុងបណ្ដឹងនោះ គឺស្ដីពីការបោកបញ្ឆោតរបស់ Apple ដែលធ្វើឱ្យការប្រើប្រាស់ iPhone ដែលថ្មឡើងចាស់ ចាប់ផ្ដើមកើតមានបញ្ហា ដូចជាការទប់មិនឱ្យ iPhone បញ្ចេញថាមពលអស់ពីសមត្ថភាព។ អ្នកប្រើប្រាស់ទាំងនោះត្អូញត្អែរ មិនសប្បាយចិត្ត និងជាហេតុផលខាតបង់ដល់ហិរញ្ញវត្ថុពួកគេថែមទៀតផង។

បណ្ដឹងទាំងនោះផងដែរ គឺដើម្បីការពារទៅដល់ម្ចាស់ស្មាតហ្វូនចាស់ៗដូចជា iPhone 6 និង 6 Plus, 6s និង 6s Plus នៅក្នុងប្រទេសអ៊ីតាលី ដែលមានចំនួនសរុបជាង ១លានគ្រឿង។

Apple បានឆ្លើយតបនៅក្នុងអ៊ីមែលរបស់ខ្លួនថា ពួកគេមិនដែលធ្វើអ្វីឱ្យផលិតផលពួកគេប្រើលែងកើតតាមអាយុកាល ឬធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់ធ្លាក់ចុះពេលមានការអាប់ឌែតណាមួយនោះឡើយ។

គួរបញ្ជាក់ថាពាក្យបណ្ដឹងស្រដៀងគ្នាទាំងនេះ ធ្លាប់កើតមាននៅប្រទេសបែលហ្ស៊ិក និងអេស្បាញ រួចមកហើយ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម