Ozil ចេញទៅមិនបានប៉ុន្មានផង ពេលនេះកីឡាករអាល្លឺម៉ង់នៅ Arsenal ត្រៀមចេញមួយទៀតហើយ
- 2021-01-26 11:27:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ozil ចេញទៅមិនបានប៉ុន្មានផង ពេលនេះកីឡាករអាល្លឺម៉ង់នៅ Arsenal ត្រៀមចេញមួយទៀតហើយ
ចន្លោះមិនឃើញ
លោក Kujtim Mustafi ភ្នាក់ងារកីឡាកររបស់ ខ្សែការពារ Shkodran Mustafi បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករនេះនឹងចាកចេញពី Arsenal មុនរដូវកាលឆ្នាំ២០២០/២១ បានបញ្ចប់។
លោក Kujtim បាននិយាយថា៖" ការពិតទៅ Mustafi នឹងចាកចេញពី Arsenal នៅចុងរដូវកាលមួយនេះ "។
លោកក៏បានបញ្ជាក់ផងដែរ មូលហេតុដែលខ្សែការពារខាងលើចាកចេញពីក្លឹបខាងលើ គឺដោយសារតែគេត្រូវបានកាត់បន្ថយមិនឲ្យចូលរួមក្នុងការប្រកួតជាច្រើន។
គួរបញ្ជាក់ផងដែរថា Mustafi បានលេងឲ្យ Arsenal តាំងពីឆ្នាំ២០១៦មក និងបញ្ចប់កុងត្រាទៅវិញនៅខែមិថុនា ឆ្នាំ២០២១ខាងមុខ ដោយកីឡាកររូបនេះចូលរួមលេងបាន ១៥១ប្រកួត និងរកគ្រាប់បាល់បាន ៩គ្រាប់៕