Man City ​ដាក់​៥​គ្រាប់​លើ​ក្រុម West Brom ​ឡើង​កំពូល​តារាង​ធ្វើ​មិន​ដឹង​

  • 2021-01-27 02:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម West Brom ​ក្នុង​លទ្ធផល ​៥-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ខាង​លើ​នេះ​ដែរ ​ក្រុម Man City ​ហាក់​ដូចជា​គ្មាន​អ្វី​ត្រូវ​ពិបាក​នោះ​ទេ។ ​ដោយ​ក្រុម​របស់​លោក Pep ​អាច​រក​គ្រាប់​បាល់​ដល់​ទៅ​៥​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ ​និង​អាច​រក្សា​សំណាញ់​ទី​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Man City ​បាន​ឡើង​ទៅ​កំពូល​តារាង Premier League ​ហើយ ​ឆ្លង​កាត់​ការ​ប្រកួត​១៩​ប្រកួត​ដូច​គ្នា។ ខណៈ​ដែល​ក្រុម​មេឃ​ខៀវ​នេះ​ទៀត​សោត ​មាន​កំណត់ត្រា Clensheet ​បាន​១២​ប្រកួត​ក្នុង​ចំណោម​១៩​ប្រកួត​នេះ​នៅ​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី