សាកលវិទ្យាល័យជាតិគ្រប់គ្រង បង្កើតបាន​ Robotic Creative Lab លើក​ដំបូង​បង្អស់

  • 2021-01-27 03:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះថ្នាក់​ដឹកនាំ សាស្រ្តាចារ្យ និងក្រុមនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បង្កើតបាន Robotic Creative Lab មួួយ​ ជា​លើក​ដំបូង នៅ​ក្នុងបរិវេណសាកលវិទ្យាល័យ​។

រូបភាពទំព័រហ្វេសប៊ុកផ្លូវការ NUM

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ NUM បាន​ឲ្យ​ដឹង​ថា បន្ទប់​ពិសោធន៍​និង​ច្នៃប្រឌិត​ផ្នែករ៉ូបូទិកនេះ​ គឺជាទីកន្លែងថ្មីមួយសម្រាប់និស្សិតផ្នែក IT និង Robotic Engineering (ជំនាញថ្មីនៅសាកលវិទ្យាល័យ) ដើម្បីធ្វើការស្រាវជ្រាវនិងអនុវត្តនូវអ្វីដែលខ្លួនបានរៀន និងក៏ជាកន្លែងមួយសម្រាប់ត្រៀមធ្វើរ៉ូបូតដើម្បីប្រកួតប្រជែងថ្នាក់ជាតិផងដែរ​។

ជម្រាបជូន​ផង​ដែរ​ថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ទើប​បាន​ចូលរួមការ​ប្រកួតរ៉ូបូតថ្នាក់ជាតិលើកដំបូងរបស់ខ្លួន​នៅឆ្នាំ ២០១៩ កន្លង​ទៅ ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​ប្រសើរ​គួរឲ្យកត់សម្គាល់។

ចង់ដឹងច្បាស់ទស្សនា​វីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម