Apple ទម្លាយពីចន្លោះប្រហោងធំ៣លើ iOS ក្រោយបានសំងំជួសជុលរួច

  • 2021-01-27 07:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានបញ្ចេញកំណែអាប់ឌែត iOS 14.4 ជាបន្ទាន់ កាលពី ថ្ងៃអង្គារ កន្លងទៅនេះ ព្រោះតែក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពអនាមិក បានរកឃើញកំហុសឆ្គងចំនួន៣ (bugs) ដែលជាភាពងាយរងគ្រោះ អាចឱ្យអ្នកវាយប្រហារ (Hacker) អាចជ្រៀតចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS របស់ខ្លួនបាន។

ភាពងាយរងគ្រោះចំនួនពីរដំបូង ទាក់ទងទៅនឹង Webkit ដែលជាមុខងារស្វែងរកសម្រាប់ដំណើរការលើកម្មវិធី Safari និងកម្មវិធី Mail។ យោងទៅតាម Apple មុខងារ Webkit អាចត្រូវបានរំលោភបំពានតាមរយៈការដំណើរការកូដរបស់កុំព្យូទ័រ ដោយ hacker ឆ្លៀតឱកាសប្រើប្រាស់អ៊ីមែល ឬគេហទំព័រ ដើម្បីឱ្យ iPhone របស់អ្នកប្រើប្រាស់ទាញយកកម្មវិធីមេរោគបាន។

ភាពងាយរងគ្រោះទី៣ គឺពាក់ព័ន្ធនឹង kernel ដែលជាប្រព័ន្ធស្នូលសម្រាប់កំណត់បញ្ជាផ្សេងៗទៅកាន់ iOS ឱ្យដំណើរការបាន។ តាមរយៈកំហុសឆ្គង (bug) ដែលកើតមាន Hacker អាចចូលទៅកំណត់ kernel ដោយបើកសិទ្ធឱ្យកម្មវិធីមេរោគអាចជ្រៀតចូលក្នុងប្រព័ន្ធដំណើរការ iOSបានថែមទៀតផង។

យោងតាម Apple គុណវិបត្តិទាំងនេះអាចនឹងប៉ះពាល់ទៅលើអ្នកប្រើប្រាស់ iPhones 6s ឡើងទៅ ក៏ដូចជា iPad ជំនាន់ Air 2 និង mini 4 ឡើងទៅផងដែរ។ ដូចនេះដើម្បីជៀសវាងពីគុណវិបត្តិទាំងនេះ អ្នកគប្បីអាប់ឌែតឡើងទៅ iOS 14.4 និង iPadOS 14.4 ទាំងអស់គ្នា។

របៀបអាប់ឌែត ចូលទៅកាន់កម្មវិធី Setting > General > Software Update និងទាញយកការអាប់ឌែត និងតម្លើងជាការស្រេច៕

ប្រភព៖ pcmag   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម