SpaceX បាញ់ផ្កាយរណប ១៤៣គ្រឿងតាមរ៉ុកកែតតែមួយ បំបែកកំណត់ត្រាពិភពលោក (វីដេអូ)

  • 2021-01-27 09:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មករា ក្រុមហ៊ុន SpaceX បាន​បាញ់​បង្ហោះ​រ៉ុកកែត Falcon-9 របស់​ខ្លួន​ដោយ​ជោគជ័យ ដោយ​ដឹក​ផ្កាយរណប​រហូតដល់​ទៅ ១៤៣គ្រឿង​តែ​មួយ​ជើង។ នេះ​យោង​តាម​ការផ្សាយ​ផ្ទាល់​នៅ​លើ​វេបសាយ​របស់​ក្រុមហ៊ុន​។

នៅក្នុង​ការបាញ់​បង្ហោះ​នេះ​គឺ​មាន​ផ្កាយរណប​ទូរគមនាគមន៍ Starlink ចំនួន​១០ គ្រឿង ដែល​ជា​គម្រោង​ទូរគមនាគមន៍​អ៊ី​ន​ធឺ​ណេ​តរបស់​ក្រុមហ៊ុន​SpaceX​ក្នុង​គោលបំណង​ផ្តល់​អ៊ី​ន​ធឺ​ណេត​ឥត​ខ្សែ​​នៅ​គ្រប់​ចំណុច​ភូមិសាស្ត្រ​នៃ​សកលលោក​។​

​សេចក្ដី​ពណ៌នា​អំពី​ការបាញ់​បង្ហោះ​របស់​ក្រុមហ៊ុន​បានសរសេរថា “​នៅលើ​រ៉ុក្កែត​នេះ​គឺ​មាន​ផ្កាយរណប​ពាណិជ្ជកម្ម​និង​ផ្កាយរណប​រដ្ឋាភិបាល​ចំនួន ១៣៣ គ្រឿង និង​ផ្កាយរណប Starlink ចំនួន ១០ គ្រឿង ដែល​ជា​បេសកកម្ម​បង្ហោះ​ផ្កាយរណប​ច្រើន​បំផុត​តែ​មួយ​ជើង​។ ផ្កាយរណប Starlink នៅលើ​បេសកកម្ម​នេះ​គឺជា​យាន​ដំបូង​គេ​បង្អស់​នៅក្នុង​ក្រុម​ផ្កាយរណប​ដែល​បាន​ដាក់ពង្រាយ​ទៅកាន់​គន្លង​ប៉ូល​”៕

ប្រភព៖ rasmeinews

អត្ថបទ៖ ម៉េងងី