ឈប់ចោទប្រុសៗទៅ! របាយការណ៍​ពេទ្យ​​ថា​ នារី​អូតេស​ Dacera មិនមែន​ស្លាប់ដោយការរំលោភសម្លាប់ទេ

  • 2021-01-27 10:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christine Dacera បាន​ស្លាប់​ដោយសារ​បញ្ហា​សុខភាព​ មិនមែន​ជា​ករណី​ឃាតកម្ម​ រំលោភ​សម្លាប់​ ដូច​ការ​ចោទ​ប្រកាន់​ពី​មុន​ទេ។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវ​ច្បាប់​សុខាភិបាល​ ដែល​បាន​ផ្សាយ​ ក្រោយ​ការ​ស៊ើប​អង្កេត​បឋម​លើ​ការ​ស្លាប់​របស់​នាង។​​​

ក្រោយ​ការ​​​ស៊ើប​អង្កេត​ ករណី​របស់ Dacera ត្រូវ​គ្រូពេទ្យ​​ពន្យល់​ថា​​ជា​បញ្ហា​សុខភាព​ សម្ពាធ​ឈាម​ក្នុង​ខ្លួន​របស់​នាង​ ធ្វើ​ឱ្យ​នាង​ចុះ​ខ្សោយ និង​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ស្លាប់​ក្នុង​បន្ទប់​គ្មាន​នរណា​បាន​ដឹង​ និង​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។

នាង​ក៏​មិន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រើ​ថ្នាំ​ញៀន​ ឬ​ថ្នាំ​ជំនួយ​សុខភាព​អ្វី​ដែរ​នៅ​យប់​មុន​ពេល​នាង​ស្លាប់។ Christine Dacera អាយុ ២៣ឆ្នាំ ជាអ្នកបម្រើការតាមយន្តហោះ​ជនជាតិ​ហ្វីលីពីនត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ។

ពី​ដំបូង​មាន​ករណី​សន្និដ្ឋាន​ថា​សង្សារ និង​មិត្តភក្ដិចំនួន ១១នាក់​បាន​រំលោភ​នាង​រហូត​ដល់​ស្លាប់​ក្នុង​កម្មវិធី​ឆ្លង​ថ្ងៃ​បុណ្យ​ណូអែល៕ ​

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម