Kagawa រសាត់អណ្ដែតមកដល់ប្រទេសក្រិក
- 2021-01-27 12:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kagawa រសាត់អណ្ដែតមកដល់ប្រទេសក្រិក
ចន្លោះមិនឃើញ
អតីតខ្សែបម្រើក្លឹប Manchester United កីឡាករ Shinji Kagawa បានមកលេងឲ្យក្លឹប PAOK ដែលជាក្លឹបមួយស្ថិតក្នុងលីគកំពូលក្រិក នៅក្នុងថ្ងៃនេះ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះ។
ក្លឹបក្រិកខាងលើ បានព្រមព្រៀងចុះកុងត្រាជាមួយ Kagawa រយៈពេល១ឆ្នាំកន្លះ ដោយគិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
មួយវិញទៀត ខ្សែបម្រើជប៉ុនខាងលើ នឹងមកឲ្យក្លឹបនេះ ដោយមិនទទួលបានតម្លៃខ្លួនអ្វីទាំងអស់។
គួរបញ្ជាក់ផងដេរថា Kagawa បានប្រឡូកក្នុងវិស័យបាល់ទាត់តាំងពីឆ្នាំ២០០៦មក ដោយចូលលេងក្នុងប្រកួតសរុប ៤៥១ប្រកួត និងរកគ្រាប់បាល់បាន ១៣១គ្រាប់៕
ប្រភព៖ POAK FC