ឃើញ​ស្ងាត់​ស្មាន​ចប់ ឥឡូវ Vid Cooler បន្ត​ផ្លែផ្កា​ឈឺ​ៗ​ទៅ​គូ​ជម្លោះ​ទាំង​ព្រឹក

  • 2021-01-28 02:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ប្ដឹង​ផ្ដល់​រវាង​តារាចម្រៀង​រ៉េប នេត្រ ចាន់​តារាវីត ហៅ Vid Cooler ផ្ដើម​ចេញ​ពី​ជម្លោះ​ហិង្សា​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ហាក់​ស្ងប់ស្ងាត់​ប៉ុន្មាន​ថ្ងៃ​នេះ ស្មាន​តែ​ចប់ ឥឡូវ​នេះ ភាគី​ដើម​បណ្ដឹង​បាន​ចេញ​សារ​ផ្លែ​ផ្កា​ទៅ​គូ​ជម្លោះ​ទៀត​ហើយ។

សារ​របស់ Vid Cooler គឺ​ថា គេ​កំពុង​រង់ចាំ​ភាគី​រង​ការ​ចោទ​នៅ​តុលាការ ដូច្នេះ​ហើយ ស្នើ​សុំ​កុំ​យូរ​ពេក។ "ខ្ញុំ​លឺ​អួត​ថា​ មាន​មេធាវី​ការពារ​ក្ដី​ អញ្ចឹង​ខ្ញុំ​រង់​ចាំ​នៅ​តុលាការ​ ..​ (តែ​កុំ​យូរ​ពេក)”។ សារ​នេះ របស់​តារា​ចម្រៀង​រ៉េប​ខាង​លើ ក្រោយ​ពី​រូប​គេ​បាន​បញ្ចេញ​ឯកសារ​ពាក្យ​បណ្ដឹង​ប៉ុន្មាន​ថ្ងៃ​មុន ប្ដឹង ប្រុស​ឡា និង​គូកន ពី​បទ​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស។

ក្រោយ​មក ប្រុស​ឡា បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​ស្នើ​ឲ្យ​ប្រិយមិត្ត​រង់​ចាំ​ដឹង​រឿង​ទាំង​សង្ខាង​សិន​ចាំ​វាយ​តម្លៃ។ ចំពោះ​ករណី​នេះ មេធាវី​របស់​លោក​កំពុង​ធ្វើ​ការ​ហើយ។ ប៉ុន្តែ​២​ថ្ងៃ​កន្លង​មក​នេះ ហាក់​មិន​មាន​ការ​វិវត្ត​ឡើយ ទាំង ប្រុស​ឡា និង Vid Cooler មុន​ពេល​ខាង​ដើម​បណ្ដឹង បាន​ចេញ​សារ​ថ្មី​បន្ថែម​ទៀត​ថា គេ​កំពុង​រង់ចាំ​ភាគី​ត្រូវ​ប្ដឹង​ទៅ​ឡើង​តុលាការ​ត​ទល់​គ្នា។

ក្រៅ​ពី​បញ្ជាក់​ការ​រង់​ចាំ​ឡើង​ទៅ​ត​ទល់​គ្នា​ជាមួយ​តុលាការ លោក នេត្រ ចាន់​តារាវីត ហៅ Vid Cooler បញ្ជាក់​ឲ្យ​ដឹង​ថា មិន​ត្រឹម​តែ​រង់​ចាំ​ការ​ត​ទល់​គ្នា​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​រូប​គេ ក៏​រង់​ចាំ​ត​ទល់​គ្នា​តាម​រយៈ Diss Track ថែម​ទៀត។ លោក​ថ្លែង​ថា "ខ្ញុំ​លឺ​អួត​ថា​ 2021 នេះ​ សំបូរ​គ្រាប់​ Diss Track ណាស់​ អញ្ចឹង​ខ្ញុំ​រង់​ចាំ​អ្នក​ Reply.. (តែ​កុំ​យូរ​ពេក)”។ ម្សិលមិញ​នេះ Vid Cooler បាន​ចេញ​ Diss Track មួយ​រួច​ហើយ។

Vid Cooler បាន​សង្កត់​ធ្ងន់​សារ ក្រៅ​ពី​ការ​ប្រើ​ហិង្សា ភាគី​ជម្លោះ​របស់​លោក ទំនង​មិន​មាន​អ្វី​អាច​យក​ប្រៀប​លោក​បាន​នោះ​ទេ។ ចំពោះ​បញ្ហា​នេះ ភាគី​ខាង​ប្រុស​ឡា មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​អ្វី​នៅ​ឡើយ​ទេ ប្រៀប​ដូច​ទឹក​ស្ងប់​រលក ដែល​នៅ​ក្រោម​ទឹក​នោះ​មាន​ត្រី​តូច​ធំ​ឬ​អត់​នោះ មិន​មាន​នរណា​ដឹង​នោះ​ទេ ខណៈ​ព្រឹក​នេះ Sabay នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​របស់ ប្រុស​ឡា នៅ​ឡើយ៕

ខាង​ក្រោម គឺ​ចម្រៀង Diss Track របស់ Vid Cooler ចេញ​ម្សិលមិញ៖

អត្ថបទ៖ ទារិកា