តារា​ល្បី​ ៥​ដួង​ ធ្លាប់ចុកឈាម​ ដោយ​សារត្រូវ​​អ្នក​ប្រមាញ់រូប​ថត​ទម្លាយរូប​អាក្រាត

  • 2021-01-29 02:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​តារាល្បីលំដាប់អន្តរជាតិ ការ​ឈ្លាន​ពាន​ក្នុង​ជីវិត​ឯកជន ​តែងតែ​កើត​មាន​ឡើងលើស​អ្វី​ដែល​អ្នក​ធ្លាប់​គិត។ រូបភាព​ឯកជន​របស់​តារា​ជា​ច្រើន​រូប ​​ទាំង​ការ​ដើរ​លេង​ និង​នៅ​ផ្ទះ​ត្រូវ ​បាន​លេច​ធ្លាយ​ទៅ​ឲ្យ​ពិភពលោក​ឃើញ​ ដោយ​សារ​អ្នក​ប្រមាញ់​រូបថត (paparazzi)។ ជាក់់ស្ដែង ដូចករណីតារាល្បី ៥ដួង​ខាងក្រោមនេះ​ជាដើម៖

១. Justin Bieber

រូប​ស្រាត​ជា​ច្រើន​សន្លឹក​របស់ Justin ពេល​ទៅ​ដើរ​លេង​លើ​​កោះ Bora Bora កាល​ពី​ខែ​តុលា​ ឆ្នាំ ២០១៥ ជាមួយ​តារា​ម៉ូដែល ​Jayde Pierce ត្រូវ​បាន​ធ្លាយ​ជា​សាធារណៈ។ ក្រោយ​លេច​រួប​នេះ ម្ចាស់​បទ "Sorry” មិន​​សប្បាយ​ចិត្ត​ឡើយ​ ដោយ​ពួក​គេ​ទាំង​នោះ​​លួច​ថត ​និង​បង្ហោះ​ដោយ​មិន​សុំ​ការអនុញ្ញាត​ជា​ម្ចាស់​ដើម។

២. Ashley Benson

តារា​សម្ដែង​អាមេរិក​រូប​នេះ​ធ្លាប់​និយាយ​ថា​ នាង​មិន​ចង់​​ធ្វើ​ការ​ទាក់ទង​នឹង​ការ​ស្រាត​ទេ ប៉ុន្តែ​សុបិន​អាក្រក់​ក៏​បាន​មក​ដល់។ ខណៈ​សំដិល​ខ្លួន​ហាលថ្ងៃ​ជាមួយ​មិត្តភ័ក្ដិ​និង​មិត្ត​ប្រុស Ryan Good ក្នុង​ឆ្នាំ​២០១៤ តារា​ស្រី​រូបនេះបាន​​សម្រេចចិត្ត​​ដោះ​អាវទ្រនាប់​ចេញ តែ​សំណាង​មិន​ល្អ​ត្រូវ​អ្នក​ប្រមាញ់​រូប​ថត​​ថត​បាន​។​​

៣. Miley Cyrus

រូប​បញ្ចេញ​ល្វែង​លើ​របស់​តារា​ចម្រៀង Miley Cyrus ត្រូវ​គេ​ថត​បាន​និង​ផ្សាយ​ អំឡុងពេល​នាង​ទៅ​ហែល​ទឹក​សមុទ្រ​ជាមួយ​អតីត​មិត្ត​ប្រុស Patrick Schwarzenegger កាល​ពីប៉ុន្មានឆ្នាំមុន។

៤. Rihanna

អំឡុង​ពេល​ទៅ​វិស្សមកាល​នៅ​ប្រទេស Barbados តារា​ចម្រៀង Rihanna បាន​ប្ដូរ​សំលៀកបំពាក់នៅ​​​យ៉​ផ្ទះ​ ហើយ​ត្រូវ​គេ​ថត​បាន។ បន្ទាប់​មក​នាង​ដឹង​ថា​រូប​នោះ​នឹង​ត្រូវ​បង្ហាញ​ទូទាំង​ពិភពលោក។

៥. Avril Lavigne

អ្នក​ប្រមាញ់​រូបថត បាន​ផ្ដិត​រូប​តារា​ចម្រៀង​កាណាដា Avril Lavigne ជា​ច្រើន​សន្លឹក ​ពេល​​នាង​ស្រាត​ននលគោក​​ដើរ​នៅ​លើ​ខ្សាច់​ ហែល​ទឹក​និង​លើ​ទូក៕

ប្រែសម្រួល៖ សុធារិទ្ធិ