ស្គាល់​មុខ​មាត់ ​អ្នក​និពន្ធ​បទ​ភ្លេង"កាត់ឆុង" របស់​ព្រាប សុវត្ថិ និង ​តន់ចន្ទសីម៉ា កំពុងល្បី

  • 2021-01-29 08:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "កាត់​ឆុង" គឺ​ជា​បទ​រួម​គ្នា​លើក​ដំបូង​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ និង តន់ ច័ន្ទ​សីម៉ា ដែល​បាន និង​កំពុង​ពេញ​និយម ហើយ​ឥឡូវ​បាន​លេច​ចេញ​អត្តសញ្ញាណ​អ្នក​និពន្ធ​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​បទ​ចម្រៀង​មួយ​នេះ​ហើយ។

អ្នក​និពន្ធ​ដែល​ជា​ម្ចាស់​ស្នាដៃ​បទ​ដំបូង​ក្នុង​អាល​ប៊ុប​ពិសេស​នេះ លោក​សាក់ ធារិទ្ធ ។ លោក​សាក់ ធារិទ្ធ គឺ​ជា​អ្នក​ពន្ធ​ថ្មី​ឈ្មោះ​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​បទ​កន្លង​មក​ហើយ ហើយ​បច្ចុប្បន្ន​ លោក​គឺ​អ្នកនិពន្ធ​​កុងត្រា​ប្រចាំ​ក្នុង​ផលិតកម្ម Galaxy Navatra ។ តាមChannel Galaxy Navatraបង្ហាញ​ឲ្យ​ដឹង​ពី បទ"កាត់​ឆុង" ត្រូវ​បាន និពន្ធ​បទ​ភ្លេង​ដោយ​លោក សាក់ ធារិទ្ធ ។

លោក ព្រាប សុវត្ថិ និង​លោក សាក់ ធារិទ្ធ

បទ​ចម្រៀង​​​ច្រៀង​រួម​គ្នា​​របស់​កំពូល​តារា​ចម្រៀង ​ព្រាប សុវត្ថិ​និង​តន់ចន្ទសីម៉ា ក្នុង​អាល់ប៊ុម​ដំបូង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់​តែ​ចេញ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង មាន​អ្នក​ទស្សនា​ជា​ច្រើន​លាន​ដង​ទៅ​ហើយ។ ចង់​ដឹង​ថា បទ​"កាត់​ឆុង" របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ដែល​និពន្ធ​បទ​ភ្លេង​ដោយ​លោក សាក់ ធារិទ្ធ ពីរោះ​រណ្ដំ​ ហើយ​ចង់​រាំ​លេង​យ៉ាង​ណា​នោះ​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា