លោក​ស្រី​ អ៊ុងសាន ស៊ូ​ជី និង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​ត្រូវ​ក្រុម​យោធា​ភូមា​ចាប់​ខ្លួន​​

  • 2021-02-01 02:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង សាន ស៊ូ​ជី និង​មន្ត្រី​​ជាន់ខ្ពស់​ក្នុង​គណបក្សកាន់អំណាច​ ត្រូវ​បាន​ចាប់ខ្លួន​​ដោយ​ក្រុម​យោធា​កាល​ពី​យប់​មិញ​។​​

​ហេតុការណ៍​នេះ​បាន​​កើត​ឡើង​ក្រោយ​មាន​ភាព​តានតឹង​អស់​ពេល​ជាច្រើន​ថ្ងៃ​ ​រវាង​រដ្ឋាភិបាល​ស៊ីវិល និង​យោធា​ពី​លទ្ធផល​បោះឆ្នោត​ជាតិ​ដែល​​ក្រុម​យោធា​ចោទ​ប្រកាន់​ថា​មាន​ការ​លួច​បន្លំ​។​ ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​ដែល​គណបក្ស សម្ពន្ធជាតិ​សម្រាប់​​លទ្ធិប្រជាធិបតេយ្យ​ របស់​លោកស្រី ស៊ូ​ជី​បាន​ឈ្នះ​ភ្លូកទឹកភ្លូកដី។

លោកស្រី ស៊ូ​ជី បាន​ចូល​កាន់​អំណាច​ក្នុង​ការ​ឈ្នះ​ការ​ឆ្នោត​នៅ​ឆ្នាំ​២០១៥ បន្ទាប់​ពី​ស្ថិត​ក្នុង​ការ​បង្ខាំង​អោយ​នៅ​ក្នុងផ្ទះ​អស់​រាប់​ទសវត្ស​​ ក្រោយ​រដ្ឋាភិបាល​យោធា​របស់​មីយ៉ាន់ម៉ា​៕

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ