ទិដ្ឋភាព​គួរ​សង្វេគ! ពលរដ្ឋ​​មីយ៉ាន់ម៉ា​ ស្លន់ស្លោ​ទៅ​ដក​លុយ​ពី​ធនាគារ និង​ទិញ​ស្បៀង​ទុក​ក្រោយ​រដ្ឋប្រហារ​​

  • 2021-02-01 07:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​មីយ៉ាន់ម៉ា​ បាន​ជួប​វិបត្តិ​រដ្ឋប្រហារ​នៅ​ថ្ងៃ​នេះ​ ក្រោយ​ក្រុម​យោធា​ចាប់​​ខ្លួន​លោក​ស្រី​ អ៊ុង​សាន ស៊ូជី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​​ជាច្រើន​រូប។

ក្រុម​យោធា​បាន​ដណ្ដើម​យក​អំណាច​ និង​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​រយៈ​ពេល​មួយ​ខែ​។ ចំពោះ​មុខ​នឹង​ស្ថានការណ៍​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​នេះ​ ប្រជាជន​មីយ៉ាន់ម៉ា​​ជាច្រើន​កកកុញ​ បាន​សម្រុក​នាំ​គ្នា​ទៅ​ដក​លុយ​ពី​ធនាគារ​ និង​ទិញ​ស្បៀង​ និង​អង្ករ​ទុក​ក្រែង​ស្រុក​កើត​មាន​សង្គ្រាម​។​

ដើម​ចម​នៃ​រដ្ឋប្រហារ​គឺ​ដោយសារ​ ពួក​យោធា​យោធា​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​មាន​ការ​​លួច​បន្លំ​សន្លឹកឆ្នោត​កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ដែល​គណបក្ស​លោក​ស្រី​ ស៊ូជី​ បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​៕

ប្រភព៖ Myanmar Times   ប្រែសម្រួល៖ សៀនហួរ