Facebook ឲ្យអ្នកប្រើ ទម្លាប់ឲ្យហើយ មុន Apple អនុវត្តន៍ជាផ្លូវការ

  • 2021-02-02 02:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​នេះ​ទៅ Facebook នឹង​ចាប់​ផ្ដើម​ធ្វើ​តេស្ត​​ផ្ទាំង​ស្នើ​សុំ​ផ្ទាល់​ខ្លួន ដែល​សុំ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​អនុញ្ញាត​ឲ្យ Facebook តាមដាន​សកម្មភាព​របស់​ពួក​គេ​​នៅ​លើ​កម្មវិធី​ដទៃ និង​នៅ​លើ​វិបសាយ​ផង​ដែរ។

ការ​ធ្វើ​តេស្ត​នេះ​គឺ​ធ្វើ​ឡើង​មុន​ពេល​ដែល Apple នឹង​បញ្ចេញ​នូវ​មុខងារ Ad Tracking Transparency (ATT) ដែល​ជា​មុខងារ​តម្រូវ​ឲ្យ​កម្មវិធី​ទាំង​អស់​ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​តាម​ដាន​សកម្មភាព​របស់​ពួក​គេ។ មុខងារ ATT នឹង​ចាប់​ផ្ដើម​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​​អំឡុង​ខែ​មីនា​ខាង​មុខ។

មុខងារ ATT នេះ​ដើម​ឡើយ​ត្រូវ​ចាប់​ផ្ដើម​ប្រើ​ប្រាស់​តាំង​ពី​ចុង​ឆ្នាំ ២០២០ ប៉ុន្តែ Apple បាន​ពន្យារពេល​ដើម្បី​ឲ្យ​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​អាច​ធ្វើ​ការ​ត្រៀម​ខ្លួន​​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​នេះ។

ផ្ទាំង​ស្នើ​សុំ​ដែល Facebook ចាប់​ផ្ដើម​សាក​ល្បង​ គឺ​មាន​ធ្វើ​ការ​ពន្យល់​ច្បាស់ៗ​អំពី​មូលហេតុ​នៃ​ការ​តាមដាន​សកម្មភាព​របស់​អ្នក​ប្រើ​ប្រាស់​ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ៕​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង