ទឹកដីមួយនេះ Microsoft ជឿជាក់ថាខ្លួនអាចជំនួស Google បាន

  • 2021-02-02 03:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft Bing ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ ក្រោយ Google ពេល​និយាយ​ដល់​ចំណែក​ទីផ្សារ​នៃ Search Engine លើ​សកល​លោក។ ប៉ុន្តែ​ Microsoft Bing ជឿជាក់​ថា​ខ្លួន​អាច​ជំនួស​តំណែង Google នៅ​ទឹកដី​អូស្ត្រាលី​បាន។

នាយក​រដ្ឋ​មន្ត្រី​ប្រទេស​អូស្ត្រាលី Scott Morrison បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា Microsoft មាន​ជំនឿ​ជាក់​ថា​ខ្លួន​នឹង​អាច​បំពេញ​ចន្លោះ​ប្រហោង​របស់​ Google ប្រសិន​បើ Google សម្រេច​ថា​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អូស្ត្រាលី។

គួរ​ដឹង​ថា Google ធ្លាប់​បាន​ព្រមាន​ថា​ចាក​ចេញ​ពី​អូស្ត្រាលី ​ដោយ​សារ​​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដូចជា Google ឬ Facebook ត្រូវ​បង់​លុយ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ដែល​បង្ហាញ​មុខ​លើ​ Search Engine របស់​ក្រុមហ៊ុន​នេះ។

​បើ​ផ្អែក​តាម​របាយការណ៍ Statcounter បាន​ឲ្យ​ដឹង​ថា​ Microsoft Bing មាន​កាន់​កាប់​ចំណែក​ត្រឹម ៤% ប៉ុណ្ណោះ​នៃ​ទីផ្សារ Search Engine នៅ​អូស្ត្រាលី៕​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង