អត់រាង ! សរសេរអក្សរដាក់ប៉ុណ្ណឹងហើយនៅបំពានទៀត លើកនេះឃាត់បាន១៣នាក់ថែម

  • 2021-02-02 08:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រាកដជាបានដឹងហើយ កាលពីប៉ុន្មានសប្តាហ៍មុន រដ្ឋបាល ខណ្ឌដូនពេញ បាន ឃាត់ខ្លួន អ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈ ដើមឈេី និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣នាក់ យកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ ។ ស្រាប់តែនៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដូនពេញ បានឃាត់ខ្លួនអ្នកបន្ទោបង់ដាក់លើជញ្ជាំងតាម ទីសាធារណៈបានចំនួន ១៣នាក់ ថែមទៀត យកមកធ្វើកិច្ចសន្យាអប់រំណែនាំនៅសាលាខណ្ឌ រួចហើយ អនុញ្ញាតិអោយត្រឡប់វិញ ។

ពាក់ពន្ទ័បញ្ហានេះដែរ លោកឃួងស្រេង ធ្លាប់បានលើកឡើងថា ការឈរនោមនៅតាមទីសាធារណទាំងនេះ មិនមែនបញ្ហាគ្មានបន្ទប់ទឹកទេ គឺមកពីចរិតរបស់មនុស្សនោះតែម្តង ។

រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ

អត្ថបទ៖ Tep Sovannmoly