មហាសេដ្ឋីពិភពលោកទី១ នឹងចុះចេញតំណែងជា CEO Amazon

  • 2021-02-03 03:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jeff Bezos នឹងលាឈប់ពីតំណែងនាយកប្រតិបត្តិរបស់ Amazon ដោយប្ដូរទៅជា ប្រធាននៃក្រុមប្រឹក្សាភិបាល វិញម្ដងនៅត្រីមាសទី៣ នៃឆ្នាំ២០២១។

តំណែងនាយកប្រតិបត្តិនឹងជំនួសដោយ លោក Andy Jassy ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងតំណែង នាយកប្រតិបត្តិសេវាកម្មគេហទំព័រ (Amazon Web Services)។

ហេតុផលនៃការផ្លាស់ប្ដូរតំណែងនាយក​ប្រតិបត្តិ ព្រោះតែភាពទទួលខុសត្រូវខ្ពស់ ផ្ដល់ភាពលំបាកមិនអាចឱ្យ Jeff Bezos ផ្ដោតលើការងារដទៃទៀតបានច្រើន។ ប៉ុន្ដែទោះយ៉ាងណាក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាភិបាល គាត់នៅតែបន្តចូលរួមតួនាទីសំខាន់ក្នុង Amazon បានដដែល។

នៅក្នុងអ៊ីមែលរបស់ Jeff Bezos ស្ដីពីការសម្រេចចិត្តផ្លាស់ប្ដូរតំណែង គាត់បាននិយាយថា នឹងចាប់ផ្ដើមផ្ដោតលើការងារដទៃទៀតដូចជា មូលនិធិជួយជនក្រីក្រ Day 1 Fund, មូលនិធិ ១០ពាន់លានដុល្លារ Bezos Earth Fund សម្រាប់សង្គ្រោះភពផែនដី, ក្រុមហ៊ុនយានអាវកាស Blue Origin, បណ្ដាញសារព័ត៌មាន The Washington Post ដែលគាត់បានទិញកាលពីឆ្នាំ២០១៣ និងការងារដទៃទៀតដែលជាមហិច្ឆិតានាពេលអនាគត៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ កុសល