ពាន​សម្ដេច​ថ្នាក់​ខេត្ត​ឆ្នាំ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​ ២១​

  • 2021-02-03 07:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន លើក​ទី​១៥ ថ្នាក់​ខេត្ត​ នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ខាង​មុខ​នេះ ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន ២១ ។

​​​ក្រុមទាំង២១មាន រាជធានីភ្នំពេញ, ប៉ៃលិន, ត្បូងឃ្មុំ, កោះកុង, ព្រះវិហារ, កំពង់ឆ្នាំង, ពោធិ៍សាត់, ឧត្តរមានជ័យ, ស្វាយរៀង, កំពត, សៀមរាប, បាត់ដំបង, ព្រះសីហនុ, កំពង់ស្ពឺ, បន្ទាយមានជ័យ, កំពង់ធំ, កំពង់ចាម, កណ្ដាល, កែប, រតនគិរី និងតាកែវ។ សម្រាប់​ក្រុម​ដែល​មិន​បាន​ចូលរួម​មាន​មណ្ឌលគិរី, ក្រចេះ និង​ស្ទឹងត្រែង។

ចំណែកព្រៃវែងមិនចូលរួមថ្នាក់ខេត្តទៀតទេ ក្រោយបានឡើងទៅកាន់ក្របខណ្ឌ Metfone Cambodian League ក្នុងនាមជើងឯកក្របខណ្ឌ លីគ២ ដូច្នេះពួកគេត្រូវរង់ចាំក្នុងនាមក្រុមថ្នាក់ជាតិ។ ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០កន្លងទៅ ក្រុមព្រៃវែងបានឈ្នះជើងឯកថ្នាក់ខេត្ត និងក្លិបវិសាខាយកបានតំណែងជើងឯកថ្នាក់ជាតិ៕

ប្រភព៖ CNCC

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម