Pep ទម្លាយ​ថា Man City កាល​ពី​ខែធ្នូ ស្រម៉ៃ​ត្រឹម​តែ ជាប់​លេងនៅ Europa League ប៉ុណ្ណោះ

  • 2021-02-04 13:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់​ការ​ក្លឹប​ Manchester City បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ កាល​ពីខែធ្នូ ឆ្នាំ២០២០ ក្លឹបលោកស្រម៉ៃ​ត្រឹម​តែ ជាប់​លេងនៅ UEFA Europa League សម្រាប់រដូកាលក្រោយប៉ុណ្ណោះ។

លោក​ Pep បាន​និយាយ​ថា​៖" នៅ​ពេល​នេះ​យើង​ត្រូវ​បាន​តែ​ខិត​ខំ​លេង​ប្រកួត​នៅ​ Premier League សិនមិន​អញ្ចឹង​ទេ​ ប្រាកដ​ជា​ធ្វើ​មិន​បាន​ល្អ​ទេ​ ក្នុង​ប្រកួត​មួយ​នេះ​ "។

លោក​បាន​បន្ត​ថា​៖" តែ​កាល​ខែ​១២​ កន្លង​ទៅ​នេះ​ យើង​ធ្លាប់​គិត​ថា​ បោះចោល​ការ​ប្រកួត​ Premier League សិន​នៅ​រដូវកាល​នេះ​ ដោយ​ខិត​ខំ​លេង​ដើម្បី​ឲ្យ​បាន​ចូល​ប្រកួត​ Europa League សម្រាប់​រដូវកាល​ក្រោយ​វិញ​។ តែ​ចុះ​ឡើង​វា​មិន​អញ្ចឹង​ផង​ យើងលេងឈ្នះរហូតនៅ​ពេល​នេះ​ អញ្ចឹងយើង​​ចង់​បាន​ពាន​នេះ​ និង​ចង់​ចូល​ប្រកួត​ហ្នឹង​សម្រាប់​រដូវកាល​ក្រោយ​ផង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Man City កំពុង​ឈាន​មុខ​គេ​នៅ​ក្នុង​ការប្រកួត​ Premier League ដោយ​មាន​ ៤៧​ពិន្ទុ ដោយកាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០២០ ក្លឹប​មួយ​នេះ​ជាប់​លេខ ៨ ហើយ​ដាច់​ពី​ក្រុម​កំពូល​តារាង​ ៧ពិន្ទុ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី