ក្រុមហ៊ុន Google ប្រាប់អ្នកប្រើ Chrome គួរ Update បន្ទាន់ដើម្បីចៀសវាងពីរឿងនេះ

  • 2021-02-05 07:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឱ្យមានភាពងាយ​ស្រួល​ដែលអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលវេលានិងតាមដានក្នុងការធ្វើបច្ចុប្បន្នភាពដោយ​ខ្លួន​ឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវបានស្នើឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។

ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះគឺមានការប៉ះពាល់ជាមួយប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ Windows, Mac និង Linux។ ក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះទេ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ជនខិលខូចកំពុងតែប្រើភាពចន្លោះប្រហោងនេះដើម្បីធ្វើការវាយប្រហារ ដូច្នេះអ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា គេនឹងបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងការវាយប្រហារនៅពេលដែលអ្នកប្រើប្រាស់ភាគច្រើនបានធ្វើបច្ចុប្បន្នភាពរួចហើយនោះ។ ដូច្នេះ​ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក លោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ៕

ប្រភព៖ Anti Cyber Crime Department