​ថ្ងៃ​ទី៥ ខែ​កុម្ភៈ​ជា​​ថ្ងៃ​កំណើត​របស់​​របស់​កីឡាករ​​បាល់ទាត់​ល្បី​ ៣​នាក់

  • 2021-02-05 08:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ទី ៥ ខែ​ កុម្ភៈ ដែល​​ត្រូវ​នឹង​ថ្ងៃ​នេះ​ផ្ទាល់​តែ​ម្ដង​​ជា​ថ្ងៃ​កំណើត​របស់​កីឡាករ Cristiano Ronaldo, Neymar និង Carlos Teves។

ខ្សែ​ប្រយុទ្ធ​របស់​សេះ​បង្កង់ Juventus ពេល​នេះ​ឈាន​ចូល​វ័យ​៣៦​ឆ្នាំ​ហើយ។​ កាល​ពី​ខួប​កំណើត​ឆ្នាំ​មុន នាង Georgina ដែល​ជា​មិត្តស្រី​របស់ Ronaldo បាន​​ទិញ​រថយន្ត​​ថ្មី​ស្រឡាង​មួយ​គ្រឿង​ជូន​មិត្ត​ប្រុស​ទុក​ជា​កាដូ។ ពេល​នោះ Ronaldo មាន​ក្ដី​រំភើប​ជា​ខ្លាំង សម្រាប់​កាដូ​ដ៏​ពិសេស​នេះ។

សម្រាប់​ Neymar វិញ ពេល​នេះ​គេ​មាន​វ័យ​២៩​ឆ្នាំ​ហើយ និង​កំពុង​រីករាយ​នៅ​ក្លឹប PSG។ ចំពោះ​កម្មវិធី​ឆ្នាំ​​នេះ គេ​មិន​ទាន់​ដឹង​ថា​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​នឹង​រៀបចំ​ជប់លៀង​បែប​ណា​ទេ។ នៅ​ឆ្នាំ​មុន​​ក្នុង​ការ​​អបអរ​ខួប​​​កំណើត​ឈាន​ចូល​វ័យ​២៨​ឆ្នាំ Neymar បាន​ជួល​ក្លឹប​ល្បី​​មួយ​ឈ្មោះ​ថា YOYO​​ ផ្ដាច់​មុខ​តែ​ម្ដង​ដើម្បី​រៀបចំ​ពិធី​។ ក្លឹប​នោះ​មាន​ចម្ងាយ​​មិន​ដល់​១​គ.ម ​ផង​ពី​ប៉ម Eiffel ដោយ​កម្មវិធី​តម្រូវ​ឲ្យ​អ្នក​ចូលរួម​ពាក់​សំលៀកបំពាក់​ស​ទាំង​អស់​គ្នា។

មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចាំ​ច្បាស់​ថ្ងៃ​នេះ​ ជា​ថ្ងៃ​កំណើត​របស់ Ronaldo និង Neymar ប៉ុន្តែ​គ្រប់​គ្នា​ប្រហែល​ជា​ភ្លេច Teves ក៏​កើត​នៅ​ថ្ងៃ​ទី ៥ ខែ​ កុម្ភៈ​ដែរ។ Teves កំពុង​លេង​នៅ​ក្លឹប Boca Juniors និង​មាន​វ័យ​ឈាន​ចូល​៣៧​ឆ្នាំ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម