ខ្សែ​ប្រយុទ្ធ​និង​បម្រើ​ពូកែ​ទាត់​អត់​ចូល Ederson អាច​នឹង​ក្លាយ​ជា​អ្នក​ទាត់​ប៉េណាល់ទី​វិញ

  • 2021-02-08 03:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manchester City លោក​ Pep Guardiola បាន​និយាយ​ថា អ្នក​ចាំ​ទី Ederson អាច​នឹង​​ជា​អ្នក​ទាត់​ប៉េណាល់ទី​ថ្មី​ប្រចាំ​ក្រុម។

ខ្សែ​បម្រើ Ilkay Gundogan ​បាន​ធ្វើ​ឲ្យ​ខកខាន​ទាត់​ប៉េណាល់ទី​មិន​ចូល​​ក្នុង​ការ​ប្រកួត City ឈ្នះ Liverpool ៤-១ កាល​ពី​យប់មិញ។ ក្នុង​នោះ​ដែរ កីឡាករ​ផ្សេង​ទៀត​ដូច​ជា Kevin de Bruyne និង Raheem Sterling សុទ្ធ​តែ​ធ្លាប់​ទាត់​ប៉េណាល់ទី​មិន​ចូល​​ក្នុង​រដូវ​កាល​នេះ។

រឿង​ទាំងអស់​នេះ​បាន​ធ្វើ​ឲ្យ​លោក Guardiola កំពុង​គិត​ពិចារណា​ឲ្យ​អ្នក​ចាំ​ទី​ដៃ​ទី​មួយ Ederson ជា​អ្នក​បញ្ចប់​ឱកាស​បាល់​១១​ម៉ែត្រ​វិញ។ "វា​​គឺ​ជា​បញ្ហា​ដែល​ពួក​យើង​មាន។ ឱកាស​ដ៏​សំខាន់​បែប​នេះ ពួក​យើង​មិន​អាច​ធ្វើ​ឲ្យខកខាន​បាន​ឡើយ ហើយ​វា​គ្មាន​បញ្ហា​អ្វី​ទេ ទោះ​នរណា​ទាត់​ក៏​ដោយ។ ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​កំពុង​គិត​ឲ្យ Ederson ប្រហែល​ជា​ឡើង​ទាត់​ប៉េណាល់ទី​ម្ដង​ហើយ"។ សម្ដី​របស់ Pep។

ជ័យជម្នះ​របស់ City បាន​ធ្វើ​ឲ្យ​ពួក​គេ​​គម្លាត​​លើ​ក្រុម​លេខ​២ Man Utd ៥​ពិន្ទុ និង​១០​ពិន្ទុ​ពី​ក្រុម​ Liverpool៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ