អ្នកម្ដាយកូន ២ Kim Tae Hee លេងខ្លួននឹង​ឈុតខ្មៅ បង្ហាញដំណើរអង់អាចសម្លាប់ចិត្ត Fan ខ្លាំង

  • 2021-02-09 02:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី០៨ ខែកុម្ភៈ Kim Tae Hee បាន​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ រហូត​ធ្វើ​ឲ្យ​អ្នក​តាមដាន​សកម្មភាព​របស់​នាង​លាន់​មាត់​ភ្ញាក់ផ្អើល​នឹង​ការ​កែប្រែ​របស់នាង​ស្ទើរ​គ្រប់គ្នា។

ក្នុង​រូបភាព​ តារា​ស្រីតំណាងជាតិកូរ៉េ​រូប​នេះ​ បានគ្រង​នូវ​ឈុត​ខ្មៅ ប៉ុន្តែ​បញ្ចេញ​ភាព​អង់អាច​ក្លាហាន និង​ស្រស់អស្ចារ្យ​គួរ​ឲ្យ​ចង់​គយគន់។ អ្នក​គាំទ្រ​ឃើញ​ហើយ អត់ទ្រាំមិនសរសើរ​អ្នក​ម្ដាយកូន ពីរ ភរិយារបស់ Rain មិនបាន​ទេ ព្រោះ​គ្រប់ជ្រុង​របស់​តារា​ស្រីរូប​នេះ​ពិត​ជា​ស្អាត​ ស្ទើរ​ស្មាន​មិនដល់​ថា​នាង​មាន​វ័យ​ ៤១ឆ្នាំ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ គ្រប់គ្នា​ដែល​បាន​ឃើញរូប​ទាំង​នេះ​ ក៏រំពឹង​ទុក​ថា​ឆាប់ៗ​នេះ​ពួកគេនឹង​បាន​ឃើញ​ការបង្ហាញ​ស្នាដៃ​ថ្មី​របស់​នាង​ជា​បន្ត៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម