Galaxy S21+ មានលក់មួយទឹកហើយ តម្លៃនេះល្មមគិតគូរនៅ

  • 2021-02-09 03:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត​ហ្វូន Samsung Galaxy S21 Series 5G ដែល​ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់​ក្រុមហ៊ុន​បានប្រកាសចេញ​កាល​ពី​ខែមុន និង​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

Galaxy S21 និង S21+ ជា​ស្មាត​ហ្វូន​ជំនាន់​ចុង​ក្រោយអាច​ថត​វីដេអូ​ Super Slow-Motion ក្នុង​កម្រិត 960fps ដោយ​​ពឹង​ផ្អែក​លើ Hardware ផ្ទាល់ ខណៈ​ដែល Galaxy S21 Ultra ពឹង​ផ្អែក​លើ​ Software ដើម្បី​ផលិត​វីដេអូ​ប្រភេទ​នេះ។

កំពុង​លក់​នៅ​តាម​ហាង តាម​ប្រភព​ពី​ហាង សុខលី មាន​លក់​មួយ​ទឹក​សម្រាប់​ម៉ូដែល Galaxy S21+ ក្នុង​តម្លៃ​ប្រមាណជា ៩៥០ដុល្លារ។ សម្រាប់ម់ូដែលថ្មី Galaxy S21Ultra តម្លៃ ១ ២៩៩ដុល្លារ សម្រាប់​ម៉ូដែល Galaxy S21+ មានតម្លៃ ១ ០៩៩ដុល្លារ និង​ម់ូដែល Galaxy S21 មាន​តម្លៃ ៨៩៩ដុល្លារ។

Samsung Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

អត្ថបទ៖ ម៉េងងី