តម្លៃថ្មី iPhone 11 មួយទឹកកំពុងធ្លាក់ថ្លៃនៅតាមហាង

  • 2021-02-10 02:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ហ្វេន​មួយចំនួន​ដែល​កំពុង​រក​ទិញ​ iPhone 11 អាច​រក​ទិញ​នៅ​តាម​ហាង​បាន​ជា​មួយ​ម់៉ូដែល​មួយទឹក ដែល​នៅមានគុណ​ភាព​ល្អ មានលក់ពេញៗហាងអាចរើសបានតាមចិត្ត។

iPhone 11 ម៉ូដែល​មួយ​ទឹក​កំពុង​មាន​លក់​នៅ​តាម​ហាង​ជា​ច្រើន​កំពុង​មាន​ការ​ប្រែប្រួល​តម្លៃ​ទៅ​តាម​គុណភាព ដែល​កាល​ពីខែ​​មករា​កន្លងទៅ សម្រាប់ iPhone 11 មាន​តម្លៃ​ចាប់​ពី ៥៥០ដុល្លារ iPhone 11 Pro មាន​តម្លៃ​ចាប់​ពី ៦៤៥ដុល្លារ និង iPhone 11 Pro Max មាន​តម្លៃ​ចាប់​ពី ៧៤៥ដុល្លារ។

ចង់​ដឹង​ច្បាស់​មក​ឆែក​តម្លៃ iPhone 11 មួយ​ទឹក​កំពុង​មាន​លក់​នៅ​តាម​ហាង៖

iPhone 11

  • iPhone 11 ទំហំ 64GB មានតម្លៃខ្ទង់ ៥២០ដុល្លារ
  • iPhone 11 ទំហំ 128GB មានតម្លៃខ្ទង់ ៥៥០ដុល្លារ
  • iPhone 11 ទំហំ 256GB មានតម្លៃខ្ទង់ ៦៦០ដុល្លារ

iPhone 11 Pro

  • iPhone 11 Pro ទំហំ 64GB មានតម្លៃខ្ទង់ ៦៣០ដុល្លារ
  • iPhone 11 Pro ទំហំ 128GB មានតម្លៃខ្ទង់ ៦៧០ដុល្លារ
  • iPhone 11 Pro ទំហំ 512GB មានតម្លៃខ្ទង់ ៨២០ដុល្លារ

iPhone 11 Pro Max

  • iPhone 11 Pro Maxទំហំ 64GB មានតម្លៃខ្ទង់ ៧៣០ដុល្លារ
  • iPhone 11 Pro Maxទំហំ 128GB មានតម្លៃខ្ទង់ ៨១០ដុល្លារ
  • iPhone 11 Pro Maxទំហំ 512GB មានតម្លៃខ្ទង់  ៩៥០ដុល្លារ

បញ្ជាក់៖ តម្លៃនៅហាង Jet Black Store តម្លៃ​នេះ​អាច​ប្រែប្រួល​ខុស​គ្នាតិច​តួច​នៅ​តាម​ហាងផ្សេង។

អត្ថបទ៖ ម៉េងងី