លើក​ទី១ នៅ សុនីតា បើក​កកាយ​គុណ​សម្បត្តិ​ស្វាមី ដែល​ធ្វើ​ឲ្យ​នាង​ស្រឡាញ់ដកចិត្តមិនរួច

  • 2021-02-11 07:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង នៅ សូនីតា ហាក់ឃ្លាតឆ្ងាយពីសិល្បៈមួយរយៈក្រោយនេះប៉ុន្តែតារា ស្រីរូបនេះនៅតែបន្តសកម្មភាពផ្សេងៗ នឹងបង្ហោះរូបភាពសប្បាយរីករាយជាមួយក្រុម គ្រួសារជាទី ស្រលាញ់របស់អ្នកនាងជាហូរហែលើបណ្ដាញសង្គម ។

ដោយឡែងបើកយើងក្រឡេកមកមើលពីជីវិតរបស់តារាស្រីរូបនេះវិញ ឃើញថានៅ សូនីតា កំពុងសំងំ សោយសុខ យ៉ាងខ្លាំងជាមួយគ្រួសារកក់ក្ដៅកូនប្រុសសំណ្វពចិត្ត ស្វាមីបណ្ដូរចិត្ត។ សូនីតា ហាក់រីក មុខរីកមាត់ស្រស់ស្រាយ ជាមួយនឹងសុភមង្គលពោពេញទៅដោយការស្រលាញ់ថ្នាក់ថ្មម និងមើលថែ រក្សាបានយ៉ាងល្អពីស្វាមីរបស់អ្នកនាង។

ដោយសារតែការមើលការមើលថែ និងផ្ដល់ភាពកក់ក្ដៅបានយ៉ាងល្អពីស្វាមី ធ្វើឱ្យអ្នកនាងស្រលាញ់ ស្វាមីស្ទើរលេបដកមិនចិត្តមិនរួច ហើយថ្មីៗនេះតារាស្រីរូបនេះបានបង្ហោះសារជូនពរស្វាមីក្នុងឱកាសថ្ងៃ ខួបកំណើត ហើយថែមទាំងពោលសរសើស្វាមីមិនដាច់ពីមាត់ថា” រីករាយថ្ងៃកំណើតពិតប្រាកដ លោកប្តី កំសត់ ជាមនុស្សដែលអត់ធ្មត់ រឹងមាំ ប៉ិនទ្រាំ រក្សាភាពស្មោះត្រង់ សុភមង្គល”។

ដោយសារតែទង្វើដ៏ប្រពៃរបស់ស្វាមីទាំងអស់នេះហើយទើបធ្វើឱ្យតារាសម្ដែង សូនីតា ស្រលាញ់ស្ទើរ លេប នឹងដកចិត្តដកបេះដូងលែងរួច៕

អត្ថបទ៖ Pav Sreypich