អតីត​មិត្ត​ស្រី​របស់​ Boateng បាន​​ស្លាប់​ ក្រោយ​បែក​គ្នា​បាន​ ១​អាទិត្យ

  • 2021-02-10 11:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ Kasia Lenhardt អតីត​មិត្ត​ស្រី​របស់​ ខ្សែ​ការពារ​ក្លឹប​ Bayern Munich កីឡាករ​ Jerome Boateng ដែល​ទើប​តែ​ចែក​ផ្លូវ​គ្នា​ជាង​ ១អាទិត្យ​ បាន​រក​ឃើញ​ថា​ស្លាប់​ នៅ​អាផាតមិន​មួយ​កន្លែង​របស់ខ្លួននៅ​ទី​ក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ម្សិលមិញ​។

អតីត​ស្រី​របស់​ Boateng វ័យ​២៥​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​ប៉ូលិស​នៅ​ទី​ក្រុង​ខាងលើ មិន​ទាន់បញ្ជាក់ពី​មូល​ហេតុ​ជាក់លាក់នៃ​ការ​ស្លាប់​នៅ​ឡើយ​នោះ​ទេ​ ដោយ​គ្រាន់តែ​កំពុង​ស៊ើបអង្កេត​បន្ត​។​

ចំពោះ​ករណី​ស្លាប់​នេះ​ខាង​ប៉ូលិស​គ្រាន់​តែ​បាន​សន្និដ្ឋាន​ ជា​បឋម​ថា​ មិន​មែន​ជា​ករណី​ឃាតកម្ម​ ឬ​ក៏​ជា​ករណី​អ្វី​មួយ​គួរ​ឲ្យ​សង្ស័យ​ជា​មួយ​ Boateng នោះទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កញ្ញា​ Lenhardt បាន​បែក​គ្នា​ជា​មួយ​ Boateng ដោយ​សារ​តែ​ ការ​រស់​នៅ​មិន​ចុះ​សម្រុង​ ភាព​មិន​ស្មោះត្រង់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី