Neymar អាច​នឹង​ប្រឈម​មុខ​ មិន​បាន​ចូល​រួម​ប្រកួត​ UCL តទល់​នឹង​ Barca នៅ​អាទិត្យ​ក្រោយ

  • 2021-02-11 12:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Neymar អាច​នឹង​ប្រឈម​មុខ​មិន​បាន​ចូល​រួម​ប្រកួត​ UEFA Champions League តទល់​នឹង​ក្លឹប​ Barcelona នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal ។

កាល​ពី​កំឡុង​ពេល​ប្រកួត​តទល់នឹង​ ក្លឹប​ Caen នៅ​ក្នុង​ក្របខ័ណ្ឌ​ French Cup ខ្សែ​ប្រយុទ្ធ​ខាង​លើ​កំពុង​តែ​លេង​សុខៗ​ក៏​​សុំ​គេ​ដូរ​ចេញ​ពី​ប្រកួត​ភ្លាមៗ​នៅ​នាទី​ទី៦៤​ ដោយ​សារ​តែ​មាន​បញ្ហា​សាច់​ជើង​ខាង​ឆ្វេង​។

នៅ​ខណៈ​នេះ​ Neymar​ មិន​ទាន់​ត្រូវ​បាន​ខាង​ក្លឹប​បញ្ជាក់​ថា​មាន​របួស​អ្វី​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ដោយ​រង់​ចាំ​លទ្ធផល​ពិនិត្យ​របស់​ពេទ្យ​នៅ​ថ្ងៃ​ស្អែក​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម